សង្ស័យករណីឃាតកម្មរំលោភសម្លាប់ហើយយកទៅប្លុងចោលក្នុងបន្ទប់ទឹក
Heang
-

ភ្នំពេញ ៖ សពក្មេងស្រីវ័យ១៤ឆ្នាំម្នាក់​ ត្រូវបានឃាតករសម្លាប់យ៉ាង​ព្រៃ•ផ្សៃ-នៅក្នុងបន្ទប់ទឹក​សាលាបឋមសិក្សា​វត្តគ្រួស​ (ស.ពមានកន្សែងរឹ-តក​ និងអា-ក្រា.ត-កា-យ​ សង្ស័យ....ហេីយសម្លា.ប់) ទីតាំងសាលាកេីតហេតុស្ថិតនៅផ្លូវជាតិលេខ៥​ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង នៅវេលាម៉ោង​០៦​:០០នាទីព្រឹក​ ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២៥​នេះ​ ។

(ឃើញមានស្បែកជើងផ្ទាត់ បន្សល់ទុកនៅកន្លែងកើតហេតុ ដែលសង្ស័យជាតម្រុយមួយ..) ក្រោយកេីតហេតុ​ ក​ម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះ មកដល់ នឹងបានធ្វើការហ៊ុមព័ទ្ធខ្សែជុំវិញទីតាំង​ រងចាំសហការជាមួយ​ផ្នែកជំនាញ​ កោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមទាំងផ្នែកជំនាញ អង្គការកុមារ CPU ដេីម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់​ ដេីម្បីបន្តការងារតាមជំនាញ សូមរង់ចាំដំណឹងបន្ថែម​ ។​