ប្រ​ទះឃើញ.​សា.ក.ស.ព.​បុរសម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​យក​ក.ប់​ចោល​កណ្តាល​ព្រៃ​ព្រិច​
Heang
-

ប្រ​ទះឃើញ​សាកសព​បុរសម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​យក​កប់​ចោល​កណ្តាល​ព្រៃ​ព្រិច​ និង​រថយន្ត​លុ​ច​ស៊ី​ស ​ស៊េរី​ទំនើប​១​គ្រឿង ​ប្លុងចោលក្បែរនោះ ​​បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥​ ស្ថិត​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។

តាមប្រភពពីប្រជាពលរដ្ឋ​​បានឱ្យដឹង​ថា​ ​នៅ​ពេល​គាត់​ទៅ​ឃ្វាល​គោក្នុង​ព្រៃ​ព្រិច​ ស្រាប់តែប្រ​ទៈ​ឃើញ​រថយន្ត​ស៊េរីទំនើប ​ម៉ាកឡិចស៊ីស ពាក់​ផ្លា​ក​លេខ ​កម្ពុជា​ ST-1001​ បាន​យក​ប្លង់​ចោល​កណ្តាល​ព្រៃ​ហើយគាត់ក៏មានការ​​សង្ស័យក៏​បាន​ដើរ​ក្បែរ តែ​​គ្មាន​មនុស្ស​ ស្រាប់តែ​ឃើញ​ស្នាម​ជីកដីកប់​ថ្មី​ៗ​ក្បែ​រដំបូក​ព្រៃ​ ដោយមានការ​សង្ស័យ​ គាត់ក៏រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ទៅ​សមត្ត​កិច្ច​ដោយឃើញ​មាន​នគរបាល កងរាជអាវុធហត្ថ យោធា​ការពារ​ព្រំដែន​លេខ​៥០៣​និង​អាជ្ញាធរ​ប្រមាណ​ជាង​២០​នាក់​បាន​ចុះ​ទៅ​ពិនិត្យ​ជីក​កកាយ​ប្រ​ទះឃើញ​សាកសព​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​កប់​ចោល​ក្បែរ​រថយន្ត​ស៊េរី​ទំនើប​៕