ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ លើកំណាត់ផ្លូវ២១ សង្កាត់ស្វាយរលំ បានឆក់យកជីវិតបុរសម្នាក់...
ព័ត៌មានបឋម (កណ្ដាល)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក ISUZU REWARD ដឹកទំនិញ ស្លាកលេខភ្នំពេញ 3G-6252 និងម៉ូតូម៉ាក Honda CUB (អាកប់កង់តឿ) បណ្តាលឲ្យស្លាប់ អ្នកបើកបរម៉ូតូ(សង្ស័យជាជនជាតិចិន) លើកំណាត់ផ្លូវ២១ ចំណុចមុខ ស្ថានីយ៍ប្រេងឥន្ទនៈ SAVIMEX ស្ថិតភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ភិនភាគសពមិនស្គាល់អត្តសញ្ញាណ មានស្លៀកខោក្រណាត់ ជើងខ្លី ពណ៍ដោះគោ អាវយឺតដៃខ្លីពណ៍ស មានស្នាមសាក់ដៃឆ្វេង។ លោកអធិការក្រុងតាខ្មៅបានបញ្ជាក់ថា សពជាជនជាតិខ្មែរ បានកំពុងតម្កល់នៅមន្ទីរពេទ្យជ័យជំនះ៕











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។