លោក រិទ្ធ អូមេហ្គា បកស្រាយក្រោយមានគេចោទលោកថាយក ប៊ុត សីហា មកប្រើខ្លាំងពេក ដែរជាហេតុធ្វើឲ្យ ប៊ុត សីហា ឈប់រួមការងារជាមួយលោក...
Heang
-

កន្លងមកឃើញស្និតស្នាលគ្នាខ្លាំង និងរួមការងារជាមួយគ្នាយ៉ាងច្រើន ពេលនេះស្រាប់តែលោក រិទ្ធ អូមេហ្គា ប្រកាសថា ប៊ុត សីហា លែងជាបុគ្គលិករបស់លោកទៀតហើយ។ លោកបញ្ជាក់ថា ប៊ុត សីហា មិនបានទៅសេពគ្រឿងញៀនទៀតទេ គឺព្រោះតែពិបាករងសំពាធនឹងពាក្យគេមើលងាយ រើសអើង។ ដូច្នេះ ប៊ុត សីហា បានសុំលោកឈប់ច្រៀង ហើយសុំរស់នៅតាមធម្មតាវិញ ។ 

យ៉ាងណាមិញឃើញលោក រិទ្ធ អូមេហ្គា បង្ហោះផ្តាច់ទំនាក់ទំនងពីលោក ប៊ុត សីហា ស្រាប់តែមានមតិមួយចំនួនបានលើកឡើងថា លោក រិទ្ធ អូមេហ្គា បានហៅ ប៊ុត សីហា មកប្រើដើម្បីផលប្រយោជន៍របស់ខ្លួន ។ ភ្លាមនោះគ្រាន់តែឃើញមានគេលើកឡើងបែបនេះ លោក រិទ្ធ អូមេហ្គា បានបកស្រាយដូច្នេះថា ៖« ខ្ញុំយកសីហា​ មកប្រេី?

- ខ្ញុំជួយសីហា​ តាំងពីសីហា​ ទេីបចេញមកគ្មានការងារធ្វេី​ គ្មានចំណូល​ គ្មានកន្លែងស្នាក់នៅសមរម្យ​

- ខ្ញុំគ្មានលុយទាំងមុឺន​ ដុល្លា​ ជួយសីហាទេ​ តែខ្ញុំអាចផ្តល់នៅអ្វីដែលអ្នកចំរៀងទាំងអស់គ្នាចង់បាន​ នឹងចង់មានអ្នកជួយ​ ( ផលិតចំរៀង / ផលិត Mv / ដេីរទីផ្សារ​ ( Promote / Marketing ) / រៀបចំក្រុមការងារអោយ​ ពេលចេញEvent ) ហេីយដោះដូរនឹងកាត់ភាគរយ​ ពេល​ សីហា​ ចេញ Event វិញ

- ផ្តល់កន្លែងស្នាក់នៅសមរម្យ​ គេងក្នុងម៉ាសុីនត្រជាក់​ មានបាយហូប​ គ្រប់គ្រាន់​ ចង់ផឹកក៏ផឹក​ ខ្ញុំ​ នឹងក្រុមការងារ​ តែងតែលេីកទឹកចិត្តសីហា​ មិនដែលស្តីបន្ទោស​ អោយកំលាំងចិត្តសីហា​ ងេីបឈរវិញ

- ខ្ញុំអោយសីហា​ ចុះជួយហាង​ គោលបំណងដូចខ្ញុំប្រាប់​ ដេីម្បីអោយសីហា​ មានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាវិញ​ កុំអោយខ្លាចមនុស្ស​ គិតថាគេនៅរេីសអេីងខ្លួន​ មិនមែនប្រេីអោយរត់តុពេញម៉ោងទេ​ ចុះមកជួយហាង​ មេីលភ្ញៀវ​ មេីលបុគ្គលិក​ អាចផឹកលេងជាមួយភ្ញៀវ​

- ខ្ញុំមិនហ៊ានអោយលុយទៅសីហាច្រេីន​ តែក៏មិនអោយសីហាខ្វះខាត​ ព្រោះខ្លាចសីហា​ មានលុយបែកគំនិតទៀត

+សួរថាខ្ញុំធ្វេីទាំងអស់នេះ​ ហៅថាការជួយទៅវិញទៅមក​ រឺជួយគេសំលឹងឃេីញផលប្រយោជន៍​ រឺប្រេីគេអស់សាច់?

+ ខ្ញុំជួយសីហា​ ទាំងមានពាក្យសម្តីមនុស្សជុំវិញខ្លួនទាំងអស់​ បានហាម​ បាននិយាយថា​ ខ្វះអ្នកជួយមែន​ ខ្វះអ្នកផ្តល់ឱកាសមែន​ បានខ្ញុំជួយសីហា? ខ្ញុំចង់កែប្រែសីហា​ គោលបំណង​ បេីសីហា​ អាចកែប្រែខ្លួនបានមែន​ យ៉ាងណាខ្ញុំក៏បានបុណ្យដែលអាចកែប្រែជីវិតមនុស្សធ្លាក់ដល់​ ដកសូន្យអោយងេីបឡេីងវិញ​ មានទីផ្សារ​ ទោះគេល្បីវិញទៅចោលខ្ញុំ​ ក៏ខ្ញុំមិនមានបញ្ហា​ ព្រោះខ្ញុំបានធ្វេីហេីយ​ ខ្ញុំមិនរេីសអេីង​ មិនជាន់​ អ្នកណា……»​៕