ច្បាប់បានចែកងថានរណាក៏ដោយបើសិនជាបន្ទោរបង់នៅទីសាធារណ:ហើយធ្វើអោយគេឃើញប្រដាប់ភេទ គឺអាចប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ដោយអាចជាប់គុកដល់១ខែផង ។
នរណាម្នាក់ជុះនោមនៅទីសាធារណ:ហើយធ្វើអោយគេឃើញប្រដាប់ភេទនោះអ្នកនោះអាចនឹងប្រឈមកាត់ទោសបទល្មើសព្រហ្មទណ្ឌដែលហៅថា«បទបង្ហាញកេរភេទ»។ នេះគឺជាការអះអាងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងវីដេអូដែលត្រូវផ្សាយពេលថ្មីៗនេះ។ ក្នុងវីដេអូនោះលោក កើត រិទ្ធ បាននិយាយថា ប្រជាពលរដ្ឋខ្លះប្រហែលជាមិនបានដឹងទេថា វាមានចែងក្នុងច្បាប់ជាបទល្មើសទេ ។

លោក កើត រិទ្ធ បានពន្យល់ថាបើសិនជានរណាម្នាក់បទជើងតូចនៅទីសាធារណ:ហើយអោយគេឃើញប្រដាប់ភេទរបស់គាត់នោះ វានឹងក្លាយជាបទល្មើសដែលត្រូវផ្តន្ទាទោស ។ ចំណែកមាត្រា២៩២នៃក្រមព្រហ្មទណ្ឌបានចែងថា ការបង្ហាញប្រដាប់ភេទជាសាធារណ:អាចជាប់ពិន័យជាប្រាក់ និងឬឃុំខ្លួនពី១ថ្ងៃដល់១ខែ ។
ដូច្នេះសូមប្រិយមិត្តកុំបន្ទោរបង់តាមទីសាធារណ: ហើយរកបង្គន់អោយបានស្រួលបួលពិសេស អាចទៅរកតាមស្ថានីយប្រេងភាគច្រើន ៕

