កងទព័អាកាសកងកេង​ខេត្តព្រះសីហនុ ធ្វើការសមយុទ្ធនាគមាស​2025 កម្ពុជា-ចិន ក្នុងលំហសមុទ្រកម្ពុជាចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ...
Heang
-

ខេត្តព្រះសីហនុ-មន្ត្រីមូលដ្ឋានកងទព័អាកាសកងកេង​ខេត្តព្រះសីហនុឲ្យដឹងនៅព្រឹកថ្ងៃ26ឧសភា2025នេះថា សមយុទ្ធនាគមាស​2025 កម្ពុជា-ចិន ក្នុងលំហសមុទ្រកម្ពុជាចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ ដែលចូលរួមពីកងទព័អាកាសនិងកងទព័ជេីងទឹកមូលដ្ឋានសមុទ្ររាម​ ជាមួយកងទព័ជើងទឹកប្រទេសចិនបានបញ្ចប់ហើយប្រកបដោយជោគជយ័។

សុំបញ្ជាក់ថា សមយុទ្ធ កងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងក្រោមប្រធានបទ”ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌” ៕