ជនជាតិវៀតណាម​ដែល​ជាអ្នក នេសាទ៣នាក់ បាន​បង្ករបួសស្នាម ដោយបាន..ចា...ក់.​បុរស​អ្នកនេសាទ ជនជាតិខ្មែរ.​ម្នា..ក់​..ធ្លា..យ​..ពោះ ព្រោះតែ...
Heang
-

កំពង់ឆ្នាំង៖ ជនជាតិវៀតណាម​ដែល​ជាអ្នក នេសាទ៣នាក់ បាន​បង្ករបួសស្នាម ដោយបានចាក់​បុរស​អ្នកនេសាទ ជនជាតិខ្មែរ​ម្នាក់​ធ្លាយ​ពោះ ព្រោះតែ បុរសខ្មែរនោះ បើក​កាណូត​ជាប់មង​បណ្ដែង​របស់​ជន​ជាតិ​វៀ​ត​ណាម​នោះ ។ ​ក្រោយប្រើ​ហិង្សា​ជនជាតិ​វៀតណាមទាំង៣នាក់ ក៏ត្រូវបា​ន​សម​ត្ថ​កិ​ច្ចឃាត់​ខ្លួនបាន​ភ្លាមៗដែរ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី ២៣ខែឧសភាឆ្នាំ២០២៥ នៅក្នុងបឹងទ ន្លេសាប ចំណុចបាឡត ស្ថិតនៅព្រំ ប្រទ ល់៣ឃុំ គឺឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃុំពាមបាង និង ឃុំផាត់សណ្ដាយខេត្តកំពង់ធំ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូស្រុកបរិបូរណ៌ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង និងមន្ត្រីយោធាដែលបានឃាត់ខ្លួនជនល្មើស បានឲ្យដឹងថា ក្នុងពេ លកើតហេតុបុរសរងគ្រោះឈ្មោះ ដួង ខាអាយុ៤៣ឆ្នាំ និងប្រពន្ធ រស់នៅភូមិកំពង់ ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានបើកការណូតទៅនេសាទ។

លុះដល់ចំណុចកើតហេតុស្លាបចក្រកាណូតក៏បានជាប់នឹងមងបណ្ដែតរបស់ជនជាតិយួន ។ ពេល​នោះជ​​នជា​តិ​យួ​នជាអ្នកនេ សាទម្ចាស់មងបានឈ្លោះប្រកែកគ្នា រហូតបានទាញយកស្នរមកចាក់បុរសម្ចាស់កា ណូត​ជា​ជ​នរងគ្រោះធ្លាយពោះរបួសធ្ងន់ ហើយជនបង្កបានបើកកាណូតគេចខ្លួន។

ក្រោយពេ​លកើតហេតុកងកម្លាំងយោធាដែលបានឈរជើងបង្ក្រាបបទល្មើសនេ សាទនៅជិតនោះ ស​ហ​កា​​រជា​មួ​យសមត្ថ កិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាង ក៏បានជួយអន្តរា​គ​​មន៍​ដេ​ញ​តា​ម​ចា​ប់​ខ្លួ​ន​ជ​​នប​ង្ក​ទាំ​ង​៣នាក់​បាន និងបាននាំខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ ។

​ចំ​ណែ​ក​បុរសជាជនរង គ្រោះដែលបានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរ ពេទ្យស្រុកបរិបូណ៌ ដឹកបញ្ជូ​ន​យ​កទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យក្នុងរដ្ឋធានីភ្នំពេញ។

ជនបង្កអំពើហិង្សាមានស្ថានទម្ងន់ទោសទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួម មាន ១ឈ្មោះ ង្វៀង វ៉ាន់លឹក​ ភេទ ប្រុ ស អាយុ១៩ឆ្នាំ , ២ឈ្មោះ ង្វៀង វ៉ាន់លត ភេទប្រុស អាយុ ២១ ឆ្នាំ ,៣ ឈ្មោះ ចាំងវ៉ាន់នឺ ភេទប្រុស អាយុ ៤១ ឆ្នាំ គេទាំង ៣នាក់រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ជុំវិញករណីហិង្សាមានស្ថានទម្ងន់ទោសខាងលើនេះ សមត្ថកិច្ចកំពុងសុំយោបល់ទៅថ្នាក់លើ ថាតើ​គួ​រ​ប្រ​គល់​ជ​នល្មើសជូនសមត្ថកិច្ចខាងណា ជាអ្នកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះក​ន្លែងកើតហេតុ នៅចំ​ណុច​ព្រុំប្រទល់ ៣ឃុំ គឺ១ឃុំកំពង់លួងស្រុកក្រគរ ខេត្តពោធិ៍សាត់ ,២ ឃុំពាមបា​ង ​និ​ង៣ ឃុំផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ៕