អ្នកដំណើរជាច្រើនកុះករ រួមទាំងជនជាតិថៃ បានកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត
សីហា
-

បន្ទាយមានជ័យ៖ អ្នកដំណើរជាច្រើននាក់ រួមទាំងជនជាតិថៃផងនោះ បានកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោយទាហានថៃ បានប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា។

យោធាថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា ប៉ុន្ដែសម្រាប់អ្នកជំងឺ និងសិស្សានុសិស្សអាចធ្វើដំណើរចេញចូលបានធម្មតា។

យោងលិខិតរបស់មេបញ្ជាការភូមិភាគ១ និងភូមិ២របស់ថៃ បានដាក់ចេញនូវបទបញ្ជាថ្មីមួយ ក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែន។ លិខិតដដែលនោះ មេបញ្ជាការភូមិ១ថៃ បានបញ្ជាឲ្យបិទចាប់ពីស្រុកម៉ាឡៃ រហូតដល់ខេត្តកោះកុង។ ដោយឡែក មេបញ្ជាការភូមិ២ថៃ បញ្ជាឲ្យបិទចាប់ពីក្រុងប៉ោយប៉ែត រហូតដល់ខេត្តព្រះវិហារ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានការឆ្លើយតបផ្លូវការណាមួយ ក្រោយការសម្រេចដោយឯកតោភាគីរបស់ក្រុមយោធាថៃនេះឡើយ៕