អាជ្ញាធរកម្ពុជា-ថៃ កំពុងតែពិភាក្សាគ្នា ដោយទុករយៈពេល១ថ្ងៃឱ្យពលរដ្ឋចូលទៅមកប្រទេសកំណើតវិញរាងៗខ្លួន
ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ ច្រកព្រំដែនទាំងអស់ដែលតភ្ជាប់រវាងប្រទេសថៃ និងកម្ពុជា ត្រូវបានបញ្ជាឲ្យបិទ ដោយមានការលើកលែងសម្រាប់តែសិស្សានុសិស្ស និងអ្នកជំងឺដែលត្រូវការការព្យាបាលបន្ទាន់ប៉ុណ្ណោះ ។



នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានការកកស្ទះនៅច្រក អន្តរជាតិប៉ោយប៉ែត-ក្លងលឹក អាជ្ញាធរកម្ពុជា និងថៃ កំពុងពិភាក្សាគ្នា ដើម្បីទុករយៈពេល១ថ្ងៃ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋថៃ ដែលស្នាក់នៅ និងធ្វើការងារនៅកម្ពុជាចេញទៅប្រទេសថៃ និងពលរដ្ឋកម្ពុជា ជាពិសេសអាជីវករលក់ដូរនៅផ្សាររុងក្លឿដឹកជញ្ជូនឥវ៉ាន់របស់ខ្លួនមកកាន់កម្ពុជាវិញ។



លោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងភាគីពាក់ព័ន្ធ កំពុងមានវត្តមានទៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួលជូនពលរដ្ឋខ្មែរដែលកំពុងនៅប្រទេសថៃ។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។