កាន់តែខ្លាំងដៃហើយ! មេទ័ពថៃភូមិភាគ ២ Boonsin Padklang ប្រកាសថា ថៃអាចនឹងបិទព្រំដែនកម្ពុជា ថៃទាំងអស់នាថ្ងៃអនាគត តែរង់ចាំវាយតម្លៃស្ថានការណ៍
សីហា
-

ថៃ ៖ មេបញ្ជាការកងទ័ពភូមិភាគទី២ លោក Boonsin Padklang ប៊ុនស៊ីន ផាកក្លាង និយាយថា ប្រទេសថៃអាចនឹងបិទព្រំដែនកម្ពុជា-ថៃទាំងអស់នាថ្ងៃអនាគត ប៉ុន្តែត្រូវរង់ចាំវាយតម្លៃស្ថានការណ៍ប្រចាំថ្ងៃ ប្រសិនបើមានការប៉ះទង្គិច ឬមានការពុំយល់គ្នា ថៃនឹងអនុវត្តការបិទព្រំដែន ។ វាទាមទារឱ្យមានការត្រួតពិនិត្យវិធានការយ៉ាងតឹងរ៉ឹង និងសូមឱ្យពលរដ្ឋថៃរួបរួមគ្នានៅពេលប្រទេសមានវិបត្តិ ។ 

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។

លោក Boonsin Padklang ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ ឱ្យដឹងថា លោករង់ចាំស្តាប់ការសម្រេចរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ក្នុងការបង្កើនវិធានការព្រំដែនកម្ពុជា-ថៃ ហើយថ្ងៃអនាគត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ គឺថៃនឹងបិទព្រំដែនទាំងអស់ ។ ហេតុនេះ សូមឱ្យពលរដ្ឋថៃសាមគ្គីគ្នាជាធ្លុងមួយពេលប្រទេសមានវិបត្តិ៕