ថៃ ​សម្រេច​បេីកច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ឆង​ ចម​ ខេត្ត​សុរិន្ទ​ ទល់មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ ខេត្ត​ឧត្ដរមានជ័យ​ ចាប់ពី​ម៉ោង​៦ព្រឹក​ដល់ម៉ោង​១០យប់
សីហា
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥​ភាគីថៃ​សម្រេច​បេីកច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ឆង​ ចម​ ខេត្ត​សុរិន្ទ​ ទល់មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ ខេត្ត​ឧត្ដរមានជ័យ​ ចាប់ពី​ម៉ោង​៦ព្រឹក​ដល់ម៉ោង​១០យប់។

ទោះបីជាច្រកទ្វារព្រំដែនត្រូវបានបេីក​ ប៉ុន្តែ​ហាមនាំទំនិញចេញ-ចូល ហាមរថយន្ត​ ម៉ូតូ​ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល។មិនអនុញ្ញាតិឲ្យជនបរទេសចេញ-ចូល

តែអនុញ្ញាតិឲ្យសិស្សសាលា-អ្នកជម្ងឺធ្ងន់ចេញចូលបានហើយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា- ថៃសំរាប់អ្នកមានលិខិតឆ្លងដែន(អ្នកជម្ងឺមានប៉ាស្ព័របោះចូលធម្មតា)។

ប្រភព៖ មន្រ្តីច្រកព្រំដែន