ក្មេងស្រីម្នាក់តែងសេចក្ដីរៀបរាប់ពីឪពុកអានហើយពិតជាហួសចិត្តណាស់នឹកស្មានមិនដល់ !
បុរសម្នាក់ដែលខ្ញុំធ្លាប់ហៅថាប៉ា គាត់បានត្អូញត្អែរថាគាត់ជាឳពុកកំសត់ ខ្ញុំគិតហើយគិតទៀតបើគាត់កំសត់ចុះម៉ាក់ខ្ញុំគេហៅថាអីវិញទៅ គាត់កំសត់ខ្លាំងណាស់ គាត់ចូលខារ៉ាអូខេ ថើបបឺតមាត់គ្នាបង្ហោះពេញហ្វេសប៊ុក ម៉ាកខ្ញុំយំរាល់ថ្ងៃទាំងឈឺ គាត់មិនដែលត្អូញថាហត់ រឺកំសត់មួយម៉ាត់ផង។ ប៉ាខ្ញុំគាត់កំសត់មែនព្រោះដោយសារស្រីគាត់អាចចោលកូនដែលជាសាច់ឈាមគាត់បាន ពិតជាអាសូរគាត់ណាស់….បើគិតទៅប្រហែលជាប៉ាបារម្មណ៏ពីខ្ញំុនឹងអាហ៊ាខ្លាំងហើយ តែចង់ប្រាប់ថាប៉ាមិនចាប់អាម្មណទេព្រោះរាល់ថ្ងៃនេះខ្ញុំរស់នៅយ៉ាងមានសេចក្តីសុខជាងពេលមានប៉ាទៅទៀតផង។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។