រថយន្តដឹកថ្មមួយគ្រឿង រអិលធ្លាក់ជ្រោះ បណ្តាលអោយម្ចាស់រថយន្ត...
ក្រុងព្រះសីហនុ៖ រថយន្តដឹកថ្មមួយគ្រឿងបើកឡើងចំណោតអូរត្រាវមិនរួច ក៍រអិលថយក្រោយរួចក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលអោយម្ចាស់រថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ ២១៥-២១៦។
ម្ចាស់រថយន្តមានឈ្មោះ សៀវ កុសល ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅខេត្តកណ្ដាល បើកបរទិសដៅចូលក្រុងព្រះសីហនុ បើរថយន្ត ពណ៌ ក្រហម លេខភ្នំពេញ3B-6199 សណ្តោងរុឺម៉កដឹកថ្ម បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រួចរាល់ហើយ៕ ដោយ៖ អាឆើត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។