ប្រជាពលរដ្ឋសូមណូមពរ អោយមន្រ្តីកាំកុងត្រូល ធ្វើការត្រួតពិនិត្យរួម ចាំអោយនាំចូល...ទំនិញជិត១តោន ត្រូវបានមន្ត្រីកាំកុងត្រូល ខេត្តប៉ៃលិនធ្វើការបោសសំអាតចោល ដោយសារតែ...
ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអភិបាលរងខេត្តប៉ៃលិនលោកព្រះរាជអាជ្ញារងខេត្តមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិព្រំដែន បានចុះធ្វើការត្រួតពិនិត្យលើមុខទំនិញជាច្រើនប្រភេទសរុបទៅជិត១តោន ត្រូវបានដុតកំទេចចោល ក្រោយពីការត្រួតពិនិត្យទៅថា ហួសកំណត់ និង ខូចគុណភាព។
លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានឲ្យដឹងថា មានទំនិញជាច្រើនត្រូវបានខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលជាហេតុធ្វើអោយមានផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់ទីតាំងដែលបានយកមកលក់ ដូចជាតាមតូបក្នុងផ្សារជាដើម។ លោកបន្តថា សកម្មភាពនៃការដុតកម្ទេចទំនិញខូចគុណភាពនាពេលនេះយើងនៅតែមានវិធានការចុះត្រួតពិនិត្យទំនិញដែលខូចគុណភាពជាបន្តបន្ទាប់ថែមទៀតដោយធ្វើយ៉ាងណាដើម្បីថែរក្សា និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋពីព្រោះរាល់ថ្ងៃនេះ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យខ្ពស់ ដោយសារតែការទទួលទានមុខទំនិញ និងផលិតផលម្ហូបអាហារខូចគុណភាពមានសារធាតុគីមី ។ ប្រជាពលរដ្ឋក៏បានសូមណូមពរអោយ មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន ទាំងអស់ ធ្វើការត្រួតពិនិត្យមុននិងយកផលិតផលចូលស្រុក ហើយបានធ្វើការត្រួតពិនិត្យតាមក្រោយនោះ៕ ដោយ៖ វិសុទ្ធ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។