រកឯណាបានប្រពន្ធបែបហ្នឹង...ស៊ូឲ្យប្ដីវក់លេងហ្គេមនៅចុងជើងប្រសើរជាងឲ្យប្ដីវក់ស្រី ស្រា ខាងក្រៅ !
ណារ៉ា
-

សាររបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Jee Dav កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមរហូតមានអ្នកចុចស៊ែរជាង៥០០០ដងឯណោះ ។

ម្ចាស់ឈ្មោះខាងលើបានសរសេររៀបរាប់ថា៖ «មានមនុស្សជាច្រើនសួរខ្ញុំថា​ មិចក៏បណ្ដោយឲ្យប្ដីវក់នឹងហ្គេមមេស​ ?ខ្ញុំញញឹមហើយប្រាប់ពួួកគេវិញថា​ មិនដឹងហាមមិច​ទេព្រោះថា​ ជាចំណូលចិត្តរបស់គាត់☺​ ណាមួយទៀតសុខ70ឲ្យគាត់វក់នឹងហ្គេមចុះប្រសើរជាវក់នឹងស្រា​ ស្រី​ ល្បែង?​ សុខចិត្តបើកភ្នែកឡើងឃើញប្ដីលេងហ្គេមនៅចុងជើង​ ប្រសើរជាបើកភ្នែកឡើងបាត់ប្ដីដែល​ ម្យ៉ាងទៀតគាត់មិនមែនវក់នឹងហ្គេមរហូត​ គ្មានពេលសម្រាប់ខ្ញុំណា!​?​ គឺថាឲ្យតែប្រពន្ធចង់ទៅណា​ ចង់ញាំអីគឺគាត់ជូនទៅភ្លាម​ ☺​ គាត់តែតែងបំពេញបំណងខ្ញុំស្ទើរគ្រប់យ៉ាងទៅហើយ?​ ចឹងខ្ញុំបំពេញបំណងគាត់តែប៉ុននឹងក៏មិនអីដែល☺ជាប្ដីប្រពន្ធត្រូវតែចេះយល់ចិត្តគ្នា​ ទើបរស់នៅមួយគ្នាមានសេចក្តីសុខ?ប្ដីហា...បើបានអានហើយកុំបានចិត្ត?ហើយកុំសូវលេងដាច់យប់​ពេកលឺនៅ☝A Tin Ning» ៕