លោកឧកញ្ញ៉ា ឌួង ឆាយ ប្រតិកម្មខ្លាំងៗចំពោះ ផលិតកម្ម Hollywood របស់បរទេសមួយ ដែលបានហៅទឹកដីខ្មែរ ថា "Poppy Land" នៅក្នុងរឿង " Kingsman: The Golden Circle"......(ទស្សនាវីដេអូខ្លីនៃសាច់រឿងទាំងអស់គ្នា)
ល្ងាចមិញនេះ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោកឧកញ្ញ៉ា ឌួង ឆាយ សម្តែងការមិនពេញចិត្តមួយដាក់ចំៗ ហើយបានចេញវីដេអូដាក់ខ្លាំងៗ ផ្ញើទៅផលិតកម្ម 20th Century Fox ដោយសារធ្វើការដឹកនាំសម្តែងដោយលោក Matthew Vaughn ក្នុងរឿង Kingsman: The Golden Circle ហើយបានយកប្រាសាទអង្គរវត្តខ្មែរមកធ្វើជាការឈុតឆាកសម្តែងក្នុងន័យថាជាបន្ទាយគ្រឿងញៀន និងដាក់ឈ្មោះប្រទេសកម្ពុជាយើងយ៉ាងច្បាស់ៗថែមទៀតផង។
តាមប្រភព Live វីដេអូរបស់លោកបានបន្តទៀតថា សូមអ្នកដឹកនាំរឿងលោក Matthew Vaughn ក្នុងរឿង Kingsman : The Golden Circle របស់ផលិតកម្ម 20th Century Fox សូមចេញការបកស្រាយ និង អោយហេតុផលអោយបានសមរម្យព្រោះថា ប្រាង្គប្រាសាទរបស់ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយត្រូវបានឃុំគ្រងនិងបន្តដោយបុព្វបុរសខ្មែរគ្រប់ជំនាញ ការដែលលោកហៅតំបន់ដែលមានប្រាង្គប្រាសាទទាំងនេះសុទ្ធតែ Poppy land ដោយលោកបានបញ្ជាក់ទៀតថា ពាក្យថា Poppy ជាពាក្យសំដៅដល់សត្វចិញ្ចឹម (សុនខ) ចុះហេតុអ្វីបានហៅប្រទេសកម្ពុជាថា Poppy Land ទៅវិញ? លោកឧកញ្ញាវ័យក្មេង ឌួង ឆាយ ក៏បានសង្កត់ធ្ងន់ៗថា៖ « នេះជាទង្វើដ៏អាក្រក់ និងជាទង្វើមើលងាយជាតិសាសន៍ និងវប្បធម៍របស់ប្រទេសមួយ ជាពិសេសគឺមិនអោយតម្លៃចំពោះស្នាដៃរបស់បុព្ធបុរសខ្មែរ ដែលបានបន្សល់ទុក្ខអោយកូនខ្មែរ។» ជាចុងក្រោយលោកបានអំពាវនាវហើយអំពាវនាវទៀតថា ៖ សូមពុកម៉ែបងប្អូនទាំងអស់ជួយចែករំលែកដំណឹងនេះអោយបានទូលំទូលា និង សូមអោយក្រសួងដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្រ្តីអង្គទូតរបស់កម្ពុជាដែលប្រចាំនៅសហរដ្ធអាមេរិកមេត្តាពិនិត្យ និងសូមការពន្យល់បកស្រាយអំពីរឿងនេះផង។ ពិសេសខ្លួនលោកផ្ទាល់និងសរសេរជាលិខិតទៅកាន់លោក Matthew Vaughn ដោយផ្ទាល់ផងដែរ៕ មានវីដេអូ៖ https://www.youtube.com/watch?v=RS-Pxf6ml18 ប្រភព៖ Duong Chay ឌួង ឆាយ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។