មើលដំបូងស្មានតែ ឱក សុគន្ធកញ្ញា ថតនៅបរទេស តាមពិតថតក្នុងខេត្តមួយក្នុងប្រទេសយើងសោះ !
កំពូលតារាចម្រៀងស្រីជួរមុខក្នុងផលិតកម្ម រស្មីហង្សមាស ប្រចាំព្រះរាជាណាចក្រកម្ពុជាធ្វើអោយមហាជនឆ្ងល់គ្រប់គ្នាបន្ទាប់ពីបង្ហោះរូបយ៉ាងស្រស់ស្អាតប៉ុន្មានសន្លឹក ។
បើក្រឡេកមើលដំបូងប្រិយមិត្តមួយចំនួនអាចយល់ច្រឡំថារូបនេះប្រហែលជា ឱក សុគន្ធកញ្ញា ចេញទៅថតនៅបរទេសហើយ ប៉ុន្ដែការពិតមិនដូច្នេះឡើយ តាមពិតគឺជាទេសភាពក្នុងខេត្តមួយនៃប្រទេសយើងសោះ ។ បើមើលតាមការរៀបរាប់របស់ ឱក សុគន្ធកញ្ញា បានអោយដឹងថា៖ «នាងខ្ញុំសូមថ្លែងអំណរគុណដល់ការផ្តល់កិត្តិយស រួមដំណើរ និងទទួលរាក់ទាក់យ៉ាងកក់ក្តៅ ពីសំណាក់លោកពូអភិបាលខេត្ត អ្នកមីង និងលោកពូអ្នកមីងថ្នាក់ដឹកនាំខេត្តទាំងអស់ ក្នុងពេលដែលនាងខ្ញុំស្នាក់នៅក្នុងខេត្តឧត្តរមានជ័យ និងសូមអរគុណដល់ការស្រលាញ់ចូលចិត្ត គាំទ្រពីសំណាក់ពុកម៉ែបងប្អូនទស្សនិកជនអ្នកខេត្តឧត្តរមានជ័យទាំងអស់» ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។