ផ្ទុះការរិះគន់ទៀតហើយ! ឯម រៀម បក​ស្រាយ​ រឿង​អប្សរា ពាក់ម្កុដមនុស្សប្រុស លេងខ្លាំងៗដល់អ្នករិះគន់..
សីហា
-

ថ្មីៗ​នេះ​បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម បាន​បង្ហាញ​គំនិតច្នៃប្រឌិត​ថ្មី​​មួយ​ទៀត ដោយ​ដក​ស្រង់​ចេញ​ពី​រឿង​ល្ខោន​ខោល​ វត្ត​ស្វាយ​អណ្តែត​ ខេត្ត​កណ្ដាល ក្នុង​នោះ​ប្រុស​ៗ​ស្លៀក​សម្លៀក​បំពាក់​មនុស្ស​ស្រី​ទាំងអស់​ មាន​ការ​បូក​បញ្ចូល​គ្នា​ពី​មកុដ​អប្សរា​។ ស្នាដៃ​ថ្មី​នេះ​ ទន្ទឹម​នឹងការ​លាន់​មាត់​សរសើរ ក៏​រង​នូវ​មតិ​រិះគន់​មិន​ស្ទើរ​ដែរ ព្រោះ​យក​តួ​មនុស្ស​ប្រុស​មក​គ្រង​មកុដ​អប្សរា ដែលប្រាស​ចាក​ពី​ការ​ពិត និង​បំផ្លាញ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ។

​ក្រោយ​ផ្ទុះ​ការ​រិះគន់ ​បើមកស្តាប់ការបកស្រាយពី លោក ឯម រៀម ក៏បានឆ្លើយតបទៅកាន់មហាជនដែលបានធ្វើការរិះគន់ ដោយរៀបរាប់ថា៖ «អប្សរាមាន ២ប្រភេទ តាមការមើលឃើញនៅតាមសរសរពេជ្រ នៃប្រាសាទបាយ័ន គឺមិនមានដើមទ្រូងធំៗដូចស្រ្តីទេ ថែមទាំងមានស្លៀកពឹងដោយមិនមានស្លៀកសំពត់ ដូចនេះហើយតាមការមើលឃើញ គឺអប្សរា មានទាំង បុរស មានទាំងស្រ្តី» ។
លោក ឯម រៀម ​បញ្ជាក់​ថា ចាប់​តាំង​ពី​ឃើញ​រូប​ទាំង​នោះ​មក លោក​មាន​ចិត្ត​ស្រលាញ់​មកុដ​អប្សរា តែង​ខ្ចី​មិត្ត​ភក្តិ​ពាក់​ថត​រូប​លេង​ជា​ញឹក​ញយ។ ព្រោះ​តែ​ការ​ឲ្យ​តម្លៃ​លើ​មកុដ​អប្សរា​ដែល​ជា​គ្រឿង​សិល្បៈ​បុរាណ​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​ឲ្យ ទើប​រូប​លោក​មាន​គំនិត​យក​មក​ច្នៃ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព តាម​ដែល​អាច​ធ្វើ​បាន។
ពាក់ព័ន្ធបញ្ហានេះទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រឹទ្ទាចារ្យ ព្រឿង ឈៀង អះ​អាង​ថា «អប្សរ ​ ឬ​អប្សរា មាន​ន័យ​ថា ស្ត្រី​សួគ៌ ស្រី​អប្សរ ស្រី​ទេព​អប្សរ នាង​អប្សរ ចុះ​បើ​ឲ្យ​បុរស​ពាក់​ជា​រឿង​ចម្លែក​បាត់​ទៅ​ហើយ​»។
ឆ្លង​កាត់​បទ​ពិសោធ​ន៍ជោកជាំ​ផ្នែក​សិល្បៈ​បុរាណ ព្រឹទ្ធាចារ្យ​រូប​នេះ​មិន​ដែល​ប្រទះ​ឃើញ​អប្សរា​ប្រុស​ឡើយ។ ក្នុង​ន័យ​មិន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​គំនិត​ច្នៃ​ប្រឌិត​ ដែល​តម្រូវ​ឲ្យ​មនុស្ស​ប្រុស​គ្រង​កមុដ​អប្សរា លោក​ថា​នេះ​អាច​ជា​សេរីភាព​នៃ​ការ​ស្រមើ​ស្រមៃ​របស់​អ្នកសិល្បៈ។ យ៉ាង​ណា​ក៏​ដោយ​ព្រឹទ្ធាចារ្យ​នៅ​តែ​អះអាង​ថា មិន​ត្រឹម​តែ​មិន​ដែល​ឃើញ អប្សរា​ប្រុស​ទេ លោក​ក៏​មិន​ប្រទះ​​ឯកសារ​ណាមួយ​បញ្ជាក់ថា អប្សរា​ មាន​មនុស្ស​ប្រុស​ដែរ៕
ហើយក៏លោកបានបញ្ជាក់ទៀតតាមបណ្តាញសង្គមថា៖ សូមចែករំលែក កូនខ្មែរគួរដឹង ម្កុដ អប្សារា ពាក់បានទាំងបុរសទាំងស្រ្តី ហើយ អប្សារាក៏មាន២ប្រភេទដែរ ដោយការមើលឃើញនៅតាមសរសរពេជ្រ នៃប្រាសាទបាយន័ គឺមិនមានដើមទ្រូងធំៗដូចស្រ្តីទេ ថែមទាំងមានស្លៀកពឹងដោយមិនមានស្លៀកសំពត់ ដូចនេះហើយតាមការមើលឃើញ គឺអប្សារា មានទាំង បុរស មានទាំងស្រ្តី។ នាកាលនោះឆ្នាំ១៩៩៧ដោយសាការងារ អោយក្រុមហ៊ុន គឺការងារដំបូងរបស់ខ្ញុំគឺគូរប្លង់តំបន់ប្រាទ គឺគូរដោយដៃ សម្រាប់អ្នកទេសចរណ៏ ហើយនៅឆ្នាំនោះ តំបន់ប្រសាទខ្លះ នៅមានគ្រាប់មីន និង ព្រៃក្រាស់ៗ និងមានបន្លា តែខាងក្រុមហ៊ុនតំរូវអោយចូលទៅ ដើម្បីអោយដឹងអំពីទំហំ និង ឈ្មោះនៃប្រសាទ កំពុងតែជិះម៉ូតូព្រៃ(ម៉ូតូជួលគេ)ស្រាប់តែម៉ូតូធ្លាយដោយសាមុតបន្លា ពេលនោះក៏អូសម៉ូតូចេញពីព្រៃ តែម្នាក់ឯហើយស្ងាត់ មានអរម្មណ៏ ព្រឺរោម។ អូសម៉ូតូចេញផុតពីព្រៃ ឃើញអំម្នាក់ជិះកង់ ហើយសួររកកន្លែងប៉ះកង់ម៉ូតូ គាត់ប្រាប់ថា មាននៅមុខប្រាសាទបាយន័។ ពេលរង់ចាំនៃការប៉ះកង់ម៉ូតូ ក៏ដើរចូលទស្សនាខាងក្រៅនៃប្រសាទបាយន័ ពេលនោះហើយដែលបានឃើញអប្សារាននៅលើសរសរពេជ្រអត់មានដើមទ្រូង ធំៗ ហើយមានស្លៀកពឹង និងលើកជើងខ្ពស់ៗ មិនដូចជាអប្សារានៅប្រាសាទ អង្គរតូចទេ គឺមានដើមទ្រូងធំៗ និងមានស្លៀកសំពត់។ ពីពេលនោះក៏គិតថាអប្សារាគឺមាន អប្សារាប្រុស និង អប្សារាស្រី ហើយតាំងពីពេលនោះមកមានចិត្តស្រឡាញ់ ម្កុដអប្សារា កាលណាឃើញម្កុដមិត្តភក្ត័ តែងតែខ្ចីគេពាក់ថតរូបលេង។ ដូចនេះហើយខ្ញុំតែតែងអោយតំលៃនៃម្កុដអប្សារា ដែលបុព្វបុរសយើងបានឆ្នៃម៉ូតម្កុដនេះទុកអោយ គឺបន្តប្រើប្រាស់អោយអស់ពីលត្ថភាព ដែលអាចធ្វើទៅបាន និងបង្ហាញដល់យុជន អោយបាន យល់កាន់តែច្បាស់ នៃគ្រឿងសិល្បះខ្មែរបុរាណ។ ជនបរទេសភាគច្រើនគិតថា ខ្មែរ យកគ្រឿងសិល្បះថៃយកមកប្រើ ដោយសារខ្មែរមានតែមិនបង្ហាញ បើបានបង្ហាញមានតែនៅលើឆាក ជាលក្ខណះ VIP។ បើទោះជាមានឯកសារយោង មកជាមួយយ៉ាងណាគ៏ដោយ ក៏មានអ្នក ទទួលយកមិនបាន។
សូមជួយ share ដើម្បីអោយបានដល់អ្នកដែលមានខួជាថ្មពិលដែលថា ម្កុដ អប្សារា ពាក់បានតែស្រ្តី សូមបើកភ្នែកធំៗមើល ហើយ បើអ្នកពិការភ្នែក ក៏មានដៃស្ទាបដែរ គឺអប្សារា នៅតាមសរសរពេជ្រ នៃប្រាសាទបាយន័ គឺអត់មានដើមទ្រូងធំៗដូចស្រ្តីទេ អោយសំប៉ែត ហើយស្លៀកពឹង លើកជើងឡើងកន្ធែក មិនដែលមានស្រ្តីឯណា លើកជើងម្លឹងៗ បើទោះបីនៅក្នុងល្ខោនរឿងរាម្មកេរ្ត៏ គឺមានតែតួរអង្គ យក្យ និង តួរស្វា និងតួ ព្រះរាម្ម និងព្រះលក្ម័ទេដែលរាំលើកជើងបែបនេះ។ ចឹងតាមការមើលឃើញ តាមសិលាចារិត អប្សារា គឺមានទាំង បុរស មានទាំងស្រ្តី។