កុំចេះតែហ៊ាន ធ្ងន់ករហើយ! លោក ជួន ណារិន្ទ បញ្ជាឲ្យសមត្ថកិច្ចតាមរករថយន្ត កាមរីឆ្លាម ដែលបើកបរបំពានច្បាប់ បើកកាត់បារ៉ាស់ផ្លូវរថភ្លើង ដើម្បីយកមក...(មានវីដេអូ)
វីដេអូថ្មីមួយត្រូវជនបរទេសថតបាន ដោយបានបង្ហាញពីសកម្មភាពឡានកាមេរីស៊េរីចាស់មួយគ្រឿងបានបើកកាត់មុខរថភ្លើង ទាំងអ្នកបើកឡាននោះដឹងថារថភ្លើងកំពុងបោលមកលឿន។ សំណាងល្អសល់តែប្រហែល ១ ម៉ែត្រពីគ្នាប៉ិះនឹងរថភ្លើងបុកខ្ទេចទៅហើយ។
វីដេអូដែលបង្ហាះដោយគណនីឈ្មោះ Torsten Schubert បានសរសេរជាភាសាអង់គ្លេសដែលមានន័យជាខ្មែរថា «កម្ពុជា…ជួនកាលអ្នកបើកឡានឆ្កួតអ៊ីចឹង…ខ្ញុំដឹងថាមិនឆ្កួតទាំងអស់ទេ…អ្នកអាចរកឃើញអ្នកបើកបរឡប់ៗអ៊ីចឹងបាននៅប្រទេសដទៃទៀត»។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាអោយសមត្ថកិច្ចតាមរករថយន្ត កាមរី ឆ្លាម ពណ៌សំបកឪឡឹក ដែលបើកបរបំពានកាត់បារ៉ាស់ផ្លូវរថភ្លើងនៅក្នុងភូមិសាស្ត្រ វាលរិញ ដើម្បីយកមកចាត់វិធានការណ៍ច្បាប់ ។ យ៉ាងណាមិញម្ចាស់វីដេអូពុំបានបង្ហាញពីទីតាំងថាផ្លូវរថភ្លើងនោះនៅខេត្តណាទេនៃប្រទេសកម្ពុជាទេ គ្រាន់តែបានរិះគន់ទៅលើទង្វើឆ្កួតលីលារបស់អ្នកបើកបរនោះ ដោយមិនខ្លាចស្លាប់ ខណៈឃើញរថភ្លើងកំពុងបោលមកហើយនោះ ហើយក៏មានដាក់ប៉ារ៉ាស់បាំងផ្លូវឡានមិនឲ្យឆ្លងដែរ៕ ទស្សនាវីដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។