ប្តីប្រពន្ធពីរនាក់​ ត្រូវរន្ធះបាញ់ចំ បណ្តាលឲ្យ សន្លប់ភ្លាមនៅនឹងកន្លែងកើតហេតុ ពេលកំពុង...
-

ប៉ៃលិន​៖ កាលពីថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ​២០១៨ ប្តីប្រពន្ធពីរនាក់ ត្រូវបានរន្ធះបាញ់ ពេលមេឃកំពុងតែភ្លៀងរលឹមស្រិចៗ ដោយអ្នកទាំងពីរអ្នកនេះកំពុងអង្គុយជម្រះស្មៅ បណ្តាលឲ្យសន្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលហេតុកាណ៍នេះ បានកើងឡើង នៅក្នុង ភូមិ​កូនភ្នំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

ជនរងគ្រោះ​មានឈ្មោះ តិល អឿ​ម ភេទ​ស្រី អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ដួលសន្លប់ ​នៅ​នឹង​កន្លែងកើតហេតុ និង​​ប្តីឈ្មោះ យន់ ហ៊ីង អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ ​ឃុំ​ជាមួយគ្នា គ្មាន​របួស​។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំងពីនាក់នេះ កំពុងតែនាំគ្នាធ្វើស្មៅដំឡូង មិនទាន់បានចូលជ្រកភ្លៀងស្រួលបួលផង ស្រាប់តែមានរន្ធះបាញ់ បណ្តាលរងរបួសធ្ងន់ទាំងពីរនាក់។
​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​ខាងលើ ​បាន​ដឹងខ្លួន​ឡើង​វិញ​ហើយ​តែ​នៅ​មិនទាន់​ប្រក្រតី​ឡើងវិញ​ទេ​៕
ដោយ៖ ឆើត