រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន ស៊ូ​ណា​ត្រា ផ្អាក​ការ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​យក​ម៉ូតូ និង​រថយន្ត​របស់​ពួកគាត់​ចត​លើ​ដងផ្លូវ នៅ​ម្តុំ​វត្តភ្នំ ក្នុង​ខណ្ឌ​ដូនពេញ តទៅទៀត ហើយ​
-

ភ្នំពេញ​៖ កាលពីរប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើលមួយដែលក្រុមហ៊ុន ស៊ូ​ណា​ត្រា បានផាក់និងទារលុយអ្នកដំណើរដែលចត់ឡាន ម៉ូតូ នៅលើផ្លូវសាធារណះនោះពេលនេះត្រូវបាន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន ស៊ូ​ណា​ត្រា ផ្អាក​ការ​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​យក​ម៉ូតូ និង​រថយន្ត​របស់​ពួកគាត់​ចត​លើ​ដងផ្លូវ នៅ​ម្តុំ​វត្តភ្នំ ក្នុង​ខណ្ឌ​ដូនពេញ តទៅទៀត ហើយ​។​

នៅ​រសៀល​ថ្ងៃ​ទី​២ ​ឧសភា​ នេះ​លោក យស់ យុទ្ធី អភិបាលរង​ខណ្ឌ​ដូនពេញ និង​លោក ចាប ឌី​ណា នាយក​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​សណ្តាប់ធ្នាប់​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​បរិវេណ​វត្ត​ភ្នំ និង​នៅ​ក្បែរ​មន្ទីរពេទ្យ​គន្ធបុប្ផា​​​ ជា​ពិសេស​ជូន​ដំណឹង​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង​គ្រប់ៗ​គ្នា​ ដោយមានការ​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន ជាពិសេស ពលរដ្ឋ​ដែល​បាន​យក​កូន​មកកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ។
ប្រភពៈ ណុត