ស្តាប់ការបកស្រាយកូនក្រមុំ ដែលត្រូវគេបន្លំធ្វើជាកូនកំលោះរួចរំលោភបានសំរេច ចំនែកឯកូនកំលោះពិត មិនព្រមទទួលយកកូនក្រមុំ និងទារបណ្ណាការយកមកវិញទៀត (មានវីដេអូ)
កាលពីពេលកន្លងទៅមានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយ ដែលយុវជនកំហូចម្នាក់បានបន្លំខ្លួនជាកូនកំលោះ លបឡើងទៅរួមរ័កជាមួយកូនក្រមុំ ដល់ទៅ៣ដង ក្នុង១យប់នោះ ក្រោយបែកធ្លាយរឿងរ៉ាវ ធ្វើឱ្យសាមីខ្លួនកូនកំលោះខឹងច្រឡោតយ៉ាងខ្លាំង រហូតដល់សម្រេចរំសាយមង្គលការ រួចវេចបង្វេចត្រឡប់ទៅផ្ទះវិញ តែក៏មិនភ្លេចទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១៤០០ដុល្លារមកវិញ។ ដើម្បីបញ្ចប់រឿង ខាងគ្រួសារកូនស្រីក៏ព្រមប្រគល់ឱ្យតាមការទាមទារដែរ គឺបានប្រគល់ប្រាក់ថ្លៃទឹកដោះចំនួន១ពាន់ដុល្លារ ថ្លៃផ្លែឈើ២០០ដុល្លារ និងលុយដែលបងប្អូនសាច់ញាតិបានសែនចងដៃក្នុងពិធីមង្គលការ ចំនួន១លានរៀល ឲ្យខាងកូនកំលោះវិញ ដោយខាងក្រុមគ្រួសារខាងកូនក្រមុំ មិនចង់និយាយអ្វីច្រើនទេ ព្រោះមិនចង់ខ្មាស់គេជាងនេះទៅទៀត បើទោះបីជាខាងគាត់មិនបានធ្វើខុសក៏ដោយ។
ហើយមុននេះបន្តិច ប្អូនស្រីដែលរងគ្រោះម្នាក់នេះបានចេញមុខបកស្រាយការពិតទាំងអស់ហើយ ដោយមានការសម្ភាសន៍ផ្ទាល់ពីលោក តាន់ គីមសួរ។ នៅពេលដែលបានទស្សនាចប់រឹតតែអាណិតប្អូនស្រីម្នាក់នេះខ្លោចចិត្ត ព្រោះមិននឹកស្មានដល់ថាអ្នកដែលរៀបគំរោងនេះអាក្រក់ដល់ថ្នាក់នេះសោះ៕ ទស្សនាវីដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។