សាហាវម្លេស! ស៊ីចុកសង្សារឆ្អែតដោះដៃ ហើយរឹតករប៉ងសម្លាប់ និងដឹកយកបោះចោលលើគំនរសំរាម តែសំណាងល្អនាងមិនស្លាប់ ក៏ប្តឹងប៉ូលីស...
មណ្ឌលគិរី ៖ ស្ត្រីជនជាតិព្នងម្នាក់បានរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីបុរសម្នាក់ជាសង្សារចង់ដោះដៃរត់ចោល តែនាងមិនព្រម ក៏ប្រើខ្សែរកាបូបប្រវែងជាងកន្លះម៉ែត្ររឹតករ ដើម្បីផ្តាច់ជីវិតនោះ រួចយកទៅបោះចោលនៅគំនរសំរាម តែមិនស្លាប់ ។
ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតនេះកើតឡើងលើកំពូលភ្នំដោះក្រមុំ ស្ថិតក្នងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនាម៉ោប្រមាណ១និង៣០នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨។ ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះក្រោយភ្ញាក់ពីសន្លប់លើគំនរសំរាមហើយនោះ បើដើរទាំងញញីរញញ័រសំដៅមកប៉ុស្តិសុខដុមដើម្បីប្តឹងនគរបាលឱ្យជួយអន្តរាគមន៍។ អធិការនគរបាលក្រុងសែនមនោរម្យលោកកាន់ ពេញ បានឱ្យដឹងថាក្រោមការចង្អុលបង្ហាញពីលោកស្នងការឡោ សុខា និងស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌលោកសូ សុវណ្ណកម្លាំងអធិការក្រុងនិងប៉ុស្តិបានចុះអនុវត្តន៍អង្កេតលើករណីនេះភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យផងដែរ។លោកអធិការថាឈ្មោះញ៉ារ៉ា ស្រីនាង អាយុ២៣ឆ្នាំជាជនជាតិព្នងមានទីលំនៅក្នុងក្រុងសែនមនោរម្យបានរៀបរាប់ថាជនសង្ស័យជាឈ្មោះ ឆុំ ដាវីត អាយុ26ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម មុខរបរជាងកែច្នៃគ្រឿងសង្ហារឹមនៅកោះញែក ស្នាក់នៅផ្ទះបងភូមិចំការតែ ជាសង្សា នឹងគ្នារយៈពេលជិត1ឆ្នាំហើយ។ នារីរងគ្រោះបន្តថានៅវេលាម៉ោង២០យប់ថ្ងៃទី០៦ឧសភា ជនសង្ស័យ បានខល មកជនរងគ្រោះឲ្យមកជួបនៅក្បែរផ្ទះជនរងគ្រោះ ។ នៅពេលនោះ ជនសង្ស័យបានយកម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ។ នារីរងគ្រោះបានប្រាប់ទៀតថា ពេលទៅដល់ភ្នំលោកយាយ លើភ្នំដោះក្រមុំជនសង្ស័យក៏ទាមទារ សុំបែកពីខ្លួន(ជនរងគ្រោះ) តែជនរងគ្រោះមិនព្រមហើយខ្វែងគំនិតគ្នាជនរងគ្រោះបានយំរហូតអស់កម្លាំងនិងមានអាការៈឈឺពោះ ក៏ដេកទៅនឹងដី តែម្តង។ នារីរងគ្រោះខាងលើបន្តថា លុះដល់ម៉ោង ១និង៣0នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី0៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ តែនារីរងគ្រោះថា ចាំខ្លួនបាត់ឈឺពោះសិន ។ បន្តិចក្រោយមកជនសង្ស័យជាសង្សារនះក៏បានយកខ្សែកាតាបពណ៌ខ្មៅប្រវែង៥៤សង់ទីម៉ែត្ររឹតកជនរងគ្រោះដោយជនរងគ្រោះផ្កាប់មុខទៅនឹងដី ក្រោយពីនាងសន្លប់បាត់ ជនសង្ស័យក៏បានដឹកជនរងគ្រោះយកទៅបោះចោលនៅកន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ លោកអធិការក្រុងសែនមនោរម្យបានបញ្ជាក់ថា នៅម៉ោងប្រមាណជា០៥ទាបភ្លឺថ្ងៃទី០៧ឧសភា សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ដែលជនរងគ្រោះបានរៀបរាប់ខាងលើ។ ហើយ ក្រោយការឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកខ្សែកាតាបរឹតករ ជនរងគ្រោះ ពេលនាងសន្លប់និងបន្តដឹកទៅចោលនៅគំនរសំរាមប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងទៅតុលាការ តាមនីតិវិធី ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។