មកមើលរូបភាពស្អាតៗក្នុងពិធីខួបកំណើតកញ្ញា ខ្លឹម ស្រគា Miss Grand កម្ពុជា ២០១៧ កាលពីយប់មិញ !
ណារ៉ា
-

អតីតបេក្ខភាព Miss Grand  ២០១៧ តំណាងកម្ពុជាកញ្ញា ខ្លឹម ស្រីគា រៀបចំពិធីខួបកំណើតយ៉ាងអធឹមអធមដោយមានការចូលរួមពីតារាជាច្រើនរូបនៅកម្ពុជាកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ឈានចូលវ័យ១៩ឆ្នាំ ។

ទន្ទឹមហ្នឹងនេះដែរកញ្ញា ខ្លឹម ស្រីគា ក៏បានរៀបរាប់នៅថ្ងៃពិសេសរបស់ខ្លួនថា៖ «ថ្ងៃដ៏មានអត្ថន័យហេីយក៏ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន អរគុណម៉ាក់ប៉ា ដែលតែងតែនៅក្បែរផ្តល់កម្លាំងចិត្តកូន គ្មានលោកទាំងពីរក៏កូនគ្មានថ្ងៃនេះ????កូនមិនអន់ចិត្តទេ ?ដែលកូនកេីតមកជាកូនលោកទាំងពីរ????កេីតមកបានឃេីញទាំងពន្លឺថ្ងៃបានគ្រប់សព្វទាំងសម្រស់ កម្ពស់ នឹងសារពាង្គកាយ មកពីនាយធម្មជាតិ មិនបានកែត្រង់ណា????ស្រលាញ់លោកទាំងពីរ លោកទាំងពីរជាព្រះរស់មានគុណសម្រាប់កូន??????» ៕