សូមមេត្តាប្រុងប្រយ័ត្ន...កុមារីម្នាក់ ពេលផឹក MILO រួច ស្រាប់តែមានអាការៈ ក្អួតនិងរាករួស ត្រូវបានឪពុកម្តាយបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់...(មានវីដេអូ)
កុមារីអាយុប្រហែល១០ឆ្នាំម្នាក់ បានផឹក NESTLE MILO រួចក៏ចាប់ផ្តើមវិលមុខ ក្អួត និងរាករួសឡើងទន់ខ្លួន ទើបក្រុមគ្រួសាររបស់នាង បញ្ជូននាងមកមន្ទីរពេទ្យ តែសំណាងល្អដែលក្មេងស្រីនោះមិនមានគ្រោះថ្នាក់ដល់ជីវិតនោះ។
យ៉ាងណាមិញ គេមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា កាហ្វេ MILO មួយនេះធ្វើឲ្យកុមារីពុលនោះ គេគ្រាន់តែធ្វើការសង្ស័យតែប៉ុណ្ណោះ។ សូមមាតាបិតាទាំងអស់ គួរណាតែប្រុងប្រយ័ត្នចំពោះក្មេងតូចៗ មុនឲ្យកូនផឹកភេសជ្ជៈអ្វីមួយត្រូវពិនិត្យកាលបរិច្ឆេទឲ្យបានច្បាស់ថាផុតកំណត់ហើយឬនៅ និងមួយវិញទៀតប្រយ័ត្នប៉ះរបស់ក្លែងក្លាយ ក៏មានបណ្តាលឲ្យកូនលោកអ្នកពុលដែរ។ ប្រភព៖ dara-newsនិង Khmer Post
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។