ល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ដែលនារីម្នាក់ បង្កើតកូនរួចហើយ បែរជាទុកកូនចោលនៅក្នុងបន្ទប់ទឹក នៅក្នុងរោងចក្រមិនស្មើរនិងសត្វធាតុផងនោះ។ នៅក្នុងគណនីហ្វេសប៊ុករបស់នារីម្នាក់មានឈ្មោះ Morn Huoy បានធ្វើការបង្ហោះថា "អាណិតក្មេងណាស់ បង្កើតគ្នាហើយទុកចោលក្នុងបន្ទប់ទឹក នៅក្នុងរោងចក្រប្រៀបដូចលាមក"។ ព្រមជាមួយនោះ ក៏មានអ្នករៀបរាប់ថា "ខ្ញុំឃើញចឹងៗរន្ធត់ចិត្ត អាសូរក្មួយពិតម៉ែបោះបង់ ក្មួយខំបើកភ្នែកឡើងក្រឡង់ ម៉ែមិនបង្អង់មិនមេត្តា។ បង្កើតកូនហើយបោះកូនចោល ក្មួយរស់តែលតោលម៉ែឫស្យា ម៉ែគ្មានបេះដូងធម៌ករុណា ម៉ែនេះគួរថាអន់ជាងសត្វ។ ជូនពរម៉ែថ្មីអ្នករក្សា ប្រោះព្រំជីវ៉ាពីវិបត្តិ ជួបសុខសប្បាយកុំឈឺថ្កាត់ សំណាងរសាត់ចូលជិតជុំ។ សូមក្មយសំណាងក្នុងជីវិត ញាតិមិត្តចូលចិត្តសុខសុខុម ធំធាត់កុំភ្លេចនៅជួបជុំ ម៉ែថ្មីឧត្តមសុខសាន្តអើយ។ បើលោក-អ្នកនាង, គ្មានទំនួលខុសត្រូវ ឫ ពុំមានលទ្ធភាពក្នុងការចិញ្ចឹមកូន.... សូមមេត្តា, រកវិធីទប់ស្កាត់កុំឱ្យក្មេងមកចាប់កំណើត..។ បើលោក-អ្នកនាង...បានផ្តល់ជីវិតដល់ក្មេងហើយ,..... សូមមេត្តាអាសូរដល់ក្មេងដែលជាសាច់ឈាមរបស់ខ្លួនផង.... កុំបោះបង់កូនចោល...! * តើក្មេងមានកំហុសអី??? * តើលោក-អ្នកនាង អត់មានបេះដូងចេះស្រឡាញ់ , អាណិតកូន ដែលភ្នែកកំប្លង់ៗសម្លឹងពិភពលោកទេឫ??? * តើលោក-អ្នកនាង មិនខ្មាសខ្លួនឯងទេឫ ដែលធ្វើអំពើសាហាវបែបនេះ?? * តើលោក-អ្នកនាង...ពិតជារស់ស្ងប់សុខជាមួយទង្វើបែបនេះឫ???? អធ្យាស្រ័យចំពោះពាក្យលើសលស់!!! 19/05/2018
ប្រភព៖ Sophorn Dy