ពេលនេះខាងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានធ្វើការឆ្លើយតបហើយ ចំពោះករណីរថយន្តដែលបានដេញបុកប្អូនប្រុសនាយ ពែកមីនោះ...(មានវីដេអូ)
-

ក្រោយពីមានការបង្ហោះជាហូរហែរ តាមបណ្តាញសង្គមហ្វេសប៊ុក រួចមក ពេលនេះខាង អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ បានរៀបរាប់នៅក្នុងហ្វេសប៊ុករបស់លោកថា "ជំរាបជូនលោកពែកមី ក៏ដូចសាធារណៈជន មេត្តាជូនជ្រាប! ចំពោះករណីដែលបានកើតឡើងកាលពីថ្ងៃទី10 ខែ5 សមត្ថកិច្ចខណ្ឌឬស្សីកែវ នឹងប៉ុស្តិ៍នគរបាលរដ្ឋបាល បានកំពុងខិតខំ ជំរុញលើវិធានការជំនាញទាំងនីតិវិធី នឹងប្រតិបត្តិការ តាមប្រសាសន៍ដឹកនាំ នឹងបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនិយ៍ ជួន សុវណ្ណអគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារជនរងគ្រោះ ក៏ដូចសាធារណៈជន មេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ! "។

មានវីដេអូ៖ ប្រភព៖​ អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ