ចុមស្គាល់ច្បាស់ទៀត ថាលោក តាន់ គឹមសួរ ជាខ្ទើយលាក់មុខ...លោក តាន់ គឹមសួរ ប្រកាសធ្វើសង្រ្គាមជាមួយខ្ទើយម្នាក់ ដែលកំពុងតែ...
-

លោកអ្នកពិតជាបានស្គាល់ហើយថា​ លោក តាន់ គឹមសួរ ដែលតែងតែធ្វើការថតវីដេអូអប់រំជាច្រើន ហើយនាពេលថ្មីៗនេះ លោកក៏បានជួយដល់នារីរងគ្រោះនៅក្នុងរឿង ជនបន្លំផ្សំដំណេក​ ជាមួយកូនក្រមុំកន្លងមក។

ពេលនេះស្រាប់តែបែរជាចង់ប្រកាសសង្គ្រាមជាមួយនិងខ្ទើយម្នាក់ ដែលលោកមិនទាន់បញ្ចេញឈ្មោះនោះទេ ដោយលោកលើកឡើងថា "ខ្ញុំមិនដែលរើសអើងចំពោះបងប្អូនភេទទីបីណាម្នាក់ទេ តែខ្ញុំសូមប្រកាសធ្វើសង្គ្រៀមជាមួយអាខ្ទើយម្នាក់ដែលកំពុងកាន់ជើងសង្សាវាដែលកំពុងតែព្យាយាមបំផ្លាញសង្គមមួយនេះដោយថតMVស្រើបស្រាលដែលជាការទាក់ទាញអោយមានបទល្មើសរំលោភហើយ។ ស្អែកជួបគ្នា។ ចាំមើលក្រសួងនឹងមានវិធានការអីអត់"។
នៅក្នុងនោះលោកក៏បានលើកឡើងទៀតថា "ដឹងឯងខ្ទើយលាក់មុខទៀត"។ ជាមួយនោះផងដែរ លោកក៏ធ្វើការបង្ហោះវីដេអូមួយដែលធ្វើមានករណីបទល្មើសរំលោភកើនឡើងជារៀងរាល់ថ្ងៃ ដោយលោកបានបន្ថែមទៀតថា "នេះគឺជាមូលហេតុដែលខ្ញុំប្រត្តិកម្មខ្លាំងចំពោះរូបភាពនិងវីដេអូនាៗដែលធ្វើអោយអារម្មណ៍ស្រើបស្រាល។ ក្រោយពេលបានស្តាប់អំពីការរៀបរាប់របស់ពួកគាត់ហើយ តើអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរ?"។
មានវីដេអូ៖ ប្រភព៖ Tan Kimsour