កក្រើកទៀតហើយ! ខឹងអ្នកលក់ធូរ៉េននៅម្តុំពោធិ៍ចិនតុងស៊ីគីឡូពេក ថតបង្ហោះហ្វេសប៊ុកដើម្បីកុំឲ្យធ្វើចឹងទៀត (មាន២វីដេអូ)
វីដេអូ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kakrona Nita បានបង្ហោះវីដេអអូ ក្តៅក្រហាយកាត់ព្រឹក ធូរ៉េនពោធិ៍ចិនតុង ស៊ីគីឡូសាហាវណាស់បងប្អូនអើយ មើលវីឌីអូ ទី1 ទី2 នេះចុះ តូបទី1 ទិញ 4គីឡូយកទៅថ្លឹងបានតែ 3គីឡូ តូបទី2 ទិញ 3,4គីឡូយកទៅថ្លឹងបានតែ 2,8គីឡូ ឈប់ទិញតែហ្មងទៅ សុខចិត្តអត់ញាំុក៏មិនភ្លើចាញ់បោកគេដែរ។
សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នទាំងអស់គ្នា កុំអោយចាញ់បោកគេ។ អ្នកលក់នេះបានប្រាប់ខ្ញុំហើយថានៅផ្លូវពោធិ៍ចិនតុងនេះ អ្នកលក់ធូរ៉េនមួយណាក៏ស៊ីគីឡូដែរ ។តំលៃមិនមែនថោកឯណា 4គីឡូ 6ម៉ឺុនរៀល អោយតែបងៗលក់របៀបនេះមិនយូរទៀតទេបើមិនប៉ូលីសចុះចាប់ក៏ នរកCalling ដែរ សូមសមត្ថកិច្ចជួយចុះត្រួតពិនិត្យផងកុំអោយបរទេសមើលងាយប្រជាជនខ្មែរយើង លក់មិនគ្រប់គីឡូគឺខុសច្បាប់ហើយ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។