អ្នកម្តាយជាទីស្រលាញ់ម្ដេចញ្ចប់ជីវិតមុនជីវិតចុងក្រោយអញ្ចឹង?
ព្រៃវែង ៖ ពិតជាអាសូរ និងអាណិតខ្លាំងណាស់លោកយាយម្នាក់ត្រូវបានបញ្ចប់ជីវិត ទាំងមិនទាន់ដល់ជីវិតចុងក្រោយផង នេះដោយសារតែលោកយាយ មានជម្ងឺប្រចាំកាយច្រើនពេកក៏សម្រេចចិត្តយកក្រម៉ាមកធ្វើអត្តឃាតដោយខ្លួនឯងតែម្តងទៅ។
ហេតុករណ៍នេះ បង្កឱ្យមានការណ៍ភ្ញាក់អើលឡើងកាលពី ថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី ១៩ឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៤:០៥នាទីរសៀល។ បើតាមសមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ យិន ម៉ន ភេទ ស្រី អាយុ ៧៤ឆ្នាំ នៅភូមិបុស្ស ឃំុដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងជាសមាជិកអតីតយុទ្ធជនកម្ពុជា ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាតដោយ ចង ក និងក្រមា នៅដើមស្វាយក្រោយផ្ទះ ។ ចំពោះមូលហេតុ ដែលជនរងគ្រោះដាច់ចិត្តបញ្ចប់ជីវិតមុនអាយុនេះ ត្រូវបានក្រុមគ្រួសារអះអាងថាគាត់មានជម្ងឺ រាំុរៃប្រចាំកាយ ច្រើនពេកអស់ សង្ឃឹមក្នុងផ្លូវជីវិត ក៏សម្រេច ចងកអត្តឃាតដោយខ្លួនឯងតែម្តងទៅ។ ក្រោយពេលសមត្ថកិច្ចបានពិនិត្យកោសល្យវិច្ច័យសាកសពរួច ត្រូវបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប្រភពៈ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។