ដេននីក្វាន់ ថាខ្លួនទាបពេលនៅជិត ខ្លឹម ស្រីគា ចំណែក ខ្លឹម ស្រីគា ថាខ្លួនខ្មៅពេលនៅជិត ដេននីក្វាន់ !
ណារ៉ា
-

តារាសម្ដែងស្រីសាច់សខ្ចីរាងតូចច្រឡឹងដើមទ្រូងធំទ្រលក់ទ្រលន់ ដេននីក្វាន់ បង្ហោះរូបជាមួយអតីតបេក្ខភាព Miss Grand 2017 តំណាងប្រទេសកម្ពុជាកញ្ញា ខ្លឹម ស្រីគា ទាក់ទាញយ៉ាងខ្លាំងក្នុងបណ្ដាញសង្គម ។

ចូលរួមក្នុងពិធិខួបកំណើតឈានចូលវ័យ១៩ឆ្នាំរបស់អតីតបេក្ខភាព Miss Grand 2017 កញ្ញា ដេននីក្វាន់ បានលើកឡើងថា៖ «ថតជាមួយប្អូនស្រី Khloem Sreykea Mgcម្តងមើល យាយពីសម្រស់គឺស្រស់ស្អាតម្យ៉ាងម្នាក់ទេ ខ្ញុំចាញ់គាត់តែម្យ៉ាងគឺកំពស់និងម៉ង សំណាងហើយដែលអង្គុយថត បើសិនជាឈរថតវវិញដឹងតែចប់ម៉ង» ។
ទន្ទឹមហ្នឹងនេះដែរ កញ្ញា ខ្លឹម ស្រីគា ក៏បានខមមិនលើរូបទៅវិញថា៖ «ងាប់ហើយប្អូននៅជិងបងឡើងខ្មៅ» ។ សរុបជារួមមកសម្រស់អ្នកទាំងពីរពិតជាស្រស់ស្អាតម្យ៉ាងម្នាក់ពិតមែន !
  អត្ថបទបន្ថែម៖ «មកមើលរូបភាពស្អាតៗក្នុងពិធីខួបកំណើតកញ្ញា ខ្លឹម ស្រគា Miss Grand កម្ពុជា ២០១៧ កាលពីយប់មិញ !» អតីតបេក្ខភាព Miss Grand  ២០១៧ តំណាងកម្ពុជាកញ្ញា ខ្លឹម ស្រីគា រៀបចំពិធីខួបកំណើតយ៉ាងអធឹមអធមដោយមានការចូលរួមពីតារាជាច្រើនរូបនៅកម្ពុជាកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ឈានចូលវ័យ១៩ឆ្នាំ ។
ទន្ទឹមហ្នឹងនេះដែរកញ្ញា ខ្លឹម ស្រីគា ក៏បានរៀបរាប់នៅថ្ងៃពិសេសរបស់ខ្លួនថា៖ «ថ្ងៃដ៏មានអត្ថន័យហេីយក៏ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន អរគុណម៉ាក់ប៉ា ដែលតែងតែនៅក្បែរផ្តល់កម្លាំងចិត្តកូន គ្មានលោកទាំងពីរក៏កូនគ្មានថ្ងៃនេះ????កូនមិនអន់ចិត្តទេ ?ដែលកូនកេីតមកជាកូនលោកទាំងពីរ????កេីតមកបានឃេីញទាំងពន្លឺថ្ងៃបានគ្រប់សព្វទាំងសម្រស់ កម្ពស់ នឹងសារពាង្គកាយ មកពីនាយធម្មជាតិ មិនបានកែត្រង់ណា????ស្រលាញ់លោកទាំងពីរ លោកទាំងពីរជាព្រះរស់មានគុណសម្រាប់កូន??????» ៕