ល្បីដល់ស្រុកគេហើយ! គណនីហ្វេសប៊ុកមួយសរសេរថា “បុរសជនជាតិស្បែកសរម្នាក់ ត្រូវព្រួតវាយដោយបុរសខ្មែរប្រមឹក ខណៈដែលការពារមិត្តស្រីរបស់ខ្លួន..” (មានវីដេអូ)
សីហា
-

ក្រោយពីមានការផ្ទុះរឿង នារីម្នាក់ត្រូវអតីតសង្សារប្រមឹកវាយធ្វើបាប លុះជនបរទេសមកជួយ បែបជាប្រុសៗខ្មែរមួួយចំនួន ព្រួតវាយជនបរទេសយ៉ាងចាស់ដៃ គេសង្កេតឃើញថា មានការស៊ែរតៗគ្នា ជាច្រើន និងមានការរិះគន់ទៅលើបុរសស្រវឹងនោះ ជាពិសេសប្រជាពលរដ្ឋ បែបជាមិនជួយនារីរងគ្រោះ ទៅព្រួតគ្នាវាយ បុរសជនជាតិស្បែកសរទៅវិញ ។

យោងតាមគណនីហ្វេសប៊ុកមួយដែលគេស្គាល់ថា ជាជនជាតិបរទេស បានបង្ហោះជាវីដេអូក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានឈ្មោះថា Don Kozi បានសរេសរថា “A White guy got beat up by Cambodians when trying to protect his girlfriend from a troublesome drunk man” ជាភាសារខ្មែរ “បុរសជនជាតិស្បែកសរម្នាក់ ត្រូវព្រួតវាយដោយបុរសខ្មែរប្រមឹក ខណៈដែលការពារមិត្តស្រីរបស់ខ្លួន..” ។ ក្នុងវីដេអូនេះ មានអ្នកទស្សនា និងស៊ែរជាច្រើននាក់ ។
មកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ចេញ មុខមកបកស្រាយឲ្យក្បោះក្បាយនោះ ថាតើហេតុអ្វីបានជាធ្វើទង្វើបែបនេះ ដល់ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយើង។ ទស្សនាវីដេអូខាងក្រោម៖