ឆ្លងចរន្តផ្ទាំងសូឡាបណ្តាលឲ្យឆេះ ផ្ទះអស់មួយខ្នងនិងទ្រព្យសម្បត្តិមួយចំនួនធំ
ខេត្តកំពង់ធំ ៖ នៅវេលាម៉ោងជិត12ថ្ងៃត្រង់ខែ ជេស្ឋ ឆ្នាំច ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៩ ខែ ឧសភា គ.ស ២០១៨ មានអគ្គិភ័យបានកើតឡើង១លើកនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ឆេះផ្ទះ០១ខ្នងទំហំ៨មx១២មធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហែម សាវុធ ភេទ ស្រី អាយុ ៤៣ ឆ្នាំរស់នៅក្នុងភូមិកើតហេតុ បានខូចខាតឆេះផ្ទះទាំងស្រុងទំហំ៨មx១២ម មាសចំនួន២,៥តម្លឹង ប្រាក់រៀលចំនួន២លានរៀល មេដាយកាពារជាតិចំនួន១ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។ ករណីឆេះខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងនោះឡើយ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តផ្ទាំងសូឡា។ រថយន្តអគ្គិភ័យមិនបានចេញអន្តរាគមន៍នោះទេមូលហេតុផ្លូវមានសភាពតូចចង្អៀត(ចូលមិនរួច)៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។