អ្នកលេងបណ្ដាញសង្គមបង្ហោះសារព្រលះអ្នកទើសវត្តមានតារាបង្ហាញម៉ូដសាច់ដុំលោក Sinon Loresca មកកម្ពុជា !
លោក Sinon Loresca ជាតារាបង្ហាញម៉ូតភេទទីបី ហ្វីលីពីនមួយរូប ដែលមានភាពទាក់ទាញនៅហ្វីលីពីន មនុស្សភាគច្រើនស្គាល់លោក តាមរយៈឃ្លីបវិឌីអូខ្លីៗដែលបង្ហាញពីសកម្មភាពគួរអោយចង់សើច បែបកំប្លុកកំប្លែងដែលជានិស្ស័យសិល្បៈរបស់លោក។ ឥឡូវលោកបានមកដល់កម្ពុជាហើយ ជាមួយនឹងវត្តមានរបស់លោកនៅកម្ពុជានេះ មានទាំងការស្វាគមន៏ និងការមិនពេញចិត្តពីមនុស្សមួយចំនួន ។
ចំពោះខ្ញុំ ខ្ញុំយល់ថាវាជាធម្មជាតិដែលបង្កើតមកឲ្យគាត់មានរាងកាយផ្សេងពីចរិត គាត់មិនបានកែភេទដើមរបស់គាត់ទេ តែគាត់បានច្នៃរូបរាងគាត់អោយក្លាយជាសិល្បៈមួយប្លែកដែលអ្នកផ្សេងពិបាកធ្វើដូច ។ ទោះបីជាយ៉ាងណា គាត់មិនបានធ្វើអោយខូចផលប្រយោជន៍នរណាម្នាក់ឡើយ ហើយគាត់ក៏បានជួយសង្គមគាត់ច្រើនដែរ ដូចជាក់ស្ដែង គាត់មកដល់កម្ពុជា គាត់បានធ្វើរឿងល្អៗ ចែករំលែកស្នាមញញឹមដល់កម្ពុជា! ខុសប្លែកពីមនុស្សខ្លះ ដែលមានរូបរាងត្រឹមត្រូវ តែបែរជាបំផ្លាញសង្គមជាតិខ្លួនឯង អង្គុយក្អាកក្បាយសប្បាយលើគំនរទុក្ខអ្នកក្រទៅវិញ ។ ទស្សនៈមិត្តក្នុងfb
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។