ទើសទៀតហើយ...ម្ចាស់ហ្វេសប៊ុក Khan Chan Sophal រិះគន់តារាបង្ហាញម៉ូដសាច់ដុំសុទ្ធតែ...
វត្តមានរបស់លោក Sinon Loresca (តារាម៉ូដែលសាច់ដុំ) ធ្វើអោយអ្នកគាំទ្រនៅកម្ពុជាមានភាពភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំង ។ ទន្ទឹមហ្នឹងនេះដែរ តារាម៉ូដែលសាច់ដុំលោក Sinon Loresca ក៏បានចុះចែកសម្ភារៈសិក្សាដល់សិស្សសាលាទៀតផង ។
ក្នុងនោះដែរក៏មានមតិមហាជនក្នុងបណ្ដាញសង្គមមួយចំនួនកោសសរសើរនូវទឹកចិត្តថ្លាថ្លៃរបស់លោកដែលជួយឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សានុសិស្ស ប៉ុន្ដែផ្ទុយទៅវិញក៏មានមតិមួយចំនួនតូចធ្វើការរិះគន់នូវទឹកចិត្តនេះផងដែរ ។ ជាក់ស្ដែងបើតាមហ្វេសប៊ុកឈ្មោះ Khan Chan Sophal បានលើកឡើងថា៖ «វប្បធម៍នេះ សង្ស័យស្រូបទាញ សិស្សសាលា តូចៗ អោយ ដក់ជាប់ក្នុងខួរក្បាលយ៉ាងណានោះទេ? បើខ្ញុំជានាយកសាលា ខ្ញុំមិនអនុញ្ញាត្តិអោយមានរូបភាព កខ្វក់បែបនេះ ក្នុងសាលានោះទេ ព្រោះវាប៉ះពាល់ ដល់អារម្មណ៍សិស្សានុសិស្ស យើង អោយកាន់តែរៀនសូត្រតាមទង្វើរផ្តេសផ្តាស ភេទទី៣ ច្រើនៗទៅដូចនៅប្រទេសថៃជាដើម។ល។» អត្ថបទបន្ថែម៖ទើសនោះទើស…គេមកល្អចុះជួយសិស្សសោះខុសដែរ ! វត្តមានរបស់លោក Sinon Loresca (តារាម៉ូដែលសាច់ដុំ) នៅកម្ពុជាធ្វើឲ្យបងប្អូនយើងរំភើបខ្លាំង។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលនោះគឺតារាបង្ហាញម៉ូដរូបបាននាំសម្ភារៈសិក្សាមួយចំនួនចែកជូនដល់សិស្សសាលាទៀតផង ។ ប៉ុន្ដែផ្ទុយទៅវិញបែរជាមានបុគ្គលម្នាក់មិនគាំទ្រចំពោះការធ្វើអំណោយនេះបែរជារិះគន់ទៅវិញ ។ តាមហ្វេសប៊ុកឈ្មោះ Est Est បានបង្ហោះសាររិះគន់តារាម៉ូដែលសាច់ដុំលោក Sinon Loresca យ៉ាងដូច្នេះថា៖ «ទៅស្រុកប្អូនបង្ហាញម៉ូដចុះ កុំមកស្រុកខ្មែរបង្ហាញ ហើយចុះប្អូនមិនទៅបង្ហាញម៉ូដ នៅ សេរីទៅ ។បើសិនជា រដ្ឋាភិបាលខ្ញុំមិនខ្វះលុយទេ ត្រឹមសៀវភៅ បិច និង អង្ករនោះ ។ សូមទោសសម្រាប់ភេទផ្ទុយទៅចុះ ស្រុកខ្មែរ សាច់ដុំគេបម្រើជាតិណា មិនមែនសាច់ដុំ ម្ញិម្ញក់ទេ ប្អូនជួយសាស្រ្តប្អូនចុះណា» ៕ អត្ថបទបន្ថែម៖ «មិននឹកស្មានសោះថា តារាម៉ូដែលសាច់ដុំ មកធ្វើរឿងនេះនៅកម្ពុជា !» ធ្លាប់តែឃើញវត្តមានរបស់លោក Sinon Loresca (តារាម៉ូដែលសាច់ដុំ) ដើរម៉ូដ ឬហៅថា CatWalk នៅតាមបណ្តារប្រទេសនានា ប៉ុន្តែឥឡូវនេះគាត់បានមកដល់កម្ពុជាយើងពិតជាធ្វើឲ្យបងប្អូនយើងរំភើបខ្លាំងមែនទែន។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលនោះគឺតារាម៉ូដែលរូបថែមទាំងមានចិត្តសប្បុរសចុះចែកសម្ភារៈសិក្សាមួយចំនួនដល់សិស្សសាលាផងដែរ ។ គួររម្លឹកផងដែរថា កាលពីប្រហែលកន្លះខែមុនឃើញគណនីរបស់គាត់បានបង្ហោះថានឹងមកដល់កម្ពុជាបន្ទាប់មកក៏ស្ងាត់ទៅវិញ តែមិននឹកស្មានថាគាត់ពិតជាបានមកដល់ប្រទេសកម្ពុជាយើងពិតមែន។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។