ស្ងាត់មួយរយៈ ពេលនេះស្រាប់តែកញ្ញា វី ឌីណែត បង្ហាញពីអារម្មណ៍ឈឺចាប់ ពេលដែលបុរសម្នាក់ចាកចេញ គ្មានថ្ងៃត្រលប់...(មានវីដេអូ)
-

ក្រោយពេលកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចេញបទចម្រៀងដែលចាក់ដោតដល់ចិត្តមិត្តអ្នកស្តាប់រួចមក ពេលនេះ កញ្ញា វី ឌីណែត ក៏មិនបង្អង់យូរ បានច្រៀងឆ្លើយឆ្លងជាមួយនិងកំពូលតារាចម្រៀង​លោក ខេមរៈ សិរីមន្ត ក្នុងបទចម្រៀងមួយបទមានចំណងជើងថា "ខ្ញុំលែងត្រូវការស្នេហា"។

តារាចម្រៀងសំលេងខ្ពស់រូបនេះ បានអង្រួនចិត្តមិត្តអ្នកស្តាប់ ដោយបង្ហាញពីការឈឺចាប់ទៅកាន់បុរសម្នាក់ ដែលបានចាកចេញទៅហើយគ្មានថ្ងៃវិលវិញ។
កញ្ញា វី ឌីណែត ដែលលោកអ្នកបានស្គាល់ថា ជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី នោះ ក៏បានសាងភាពល្បីល្បាញ​មិនចាញ់ឪពុកនោះទេ។
កញ្ញា វី ឌីណែត បានត្អូញត្អែរថា "បង្ហោះ Statuse ខូចចិត្តប្លែកៗស្មានតែគាតខូចចិត្តរឿងអី! តាមពិតជាទំនុកច្រៀងក្នងបទនេះសោះ"។
តោះទៅស្តាប់ បទចម្រៀងដ៏សែនឈឺចាប់មួយបទនេះទាំងអស់គ្នា៖ ប្រភព៖ Rasmey Hang Meas