នៅខ្មែរយើងនឹង...អ៊ុំប្រុសម្នាក់​ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រំជួលចិត្តស្ទើរតែស្រក់ទឹកភ្នែក ពេលដែលបានឃើញគាត់ធ្វើរឿងបែបនេះ...(មានវីដេអូ)
-

បើអ្នកមើលក្នុងជីវិតរបស់អ្នកដែលរស់នៅសព្វថ្ងៃ អ្នកគិតថាមានការលំបាកខ្លាំងណាស់ បើទោះបីជាអ្នកមានអាហារបរិភោគគ្រប់គ្រាន់ និងមានរបស់ប្រើប្រាស់ពេញដៃ ដូចជាទូរស័ព្ទទំនើប គ្រឿងអលង្ការ និងលុយ ដែលធ្វើឲ្យលោកអ្នកអាចចាយបានទោះបីជារៀងលំបាកបន្តិចក៏ដោយ។ ទន្ទឹមនឹងភាពលំបាករបស់អ្នក ពេលនេះសូមនាំលោកអ្នកមកមើលលោកអ៊ុំអ្នកដែលគាត់កំពុងតែដើរ រើសរបស់នៅក្នុងធុងសម្រាម សម្រាប់បរិភោគ និងដើម្បីតែចិញ្ចឹមក្រពះពីមួយថ្ងៃទៅមួយថ្ងៃ សួរថាតើគាត់លំបាកត្រូវលំបាកយ៉ាងណា? នៅក្នុងរូបភាពដ៏កំសត់មួយនេះ ត្រូវបានគេចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមើលទៅលោកអ៊ុំម្នាក់នេះ គួរឲ្យអាណិតខ្លាំងណាស់។ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញពីអារម្មណ៍រំជើបរំជួល និងតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលលោកអ៊ុំម្នាក់នេះ​បានរើសកំប៉ុងកាហ្វេ ដែលគេបោះចោលនៅក្នុងធុងសម្រាម រួចយកមកពិសារនោះ។ យ៉ាងណាមិញលោកអ៊ុំម្នាក់នេះ មិនត្រូវបានគេស្គាល់ឈ្មោះគាត់នោះទេ តែបើតាមវីដេអូឃ្លីបមួយនេះ បានប្រាប់ថាគាត់នៅប្រទេសកម្ពុជាយើងនេះឯង។ មានអ្នកស្គាល់គាត់ភាគច្រើនបានចូលខមិនថា "គាត់នៅខ្មែរ5 ឆ្នាំហើយ"​"ខ្ញុំឆ្លាប់ជួយគាត់ កន្លែងគាត់ដេកគឺនៅ ជិតកាណា គាត់ដេកតាមផ្លូវ" "គាត់ជាអ្នកមាន ប៉ុន្ដែមកនៅខ្មែរត្រូវពួកចោទប្លង់យករបស់អស់ពីខ្លួន" និងមានពាក្យខមិនជាច្រើនទៀត។

មានវីដេអូ៖ ប្រភព៖ LoNg Min