ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានឲ្យលោក Liang Yi ពិចារណាជួយសម្របសម្រួលយ៉ាងណាឲ្យកម្ពុជាអាចនាំផលិតផល ស្វាយ ស្វាយចន្ទី មៀន ម្រេច និងទឹកមាត់ត្រចៀកកាំ ចូលទៅប្រទេសចិនឲ្យបានឆាប់ ព្រោះឥឡូវនេះ កម្ពុជាត្រូវបានអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិនបានតែ អង្ករ ដំឡូងមី និងពោត ប៉ុណ្ណោះ។



