កញ្ញា ឌី សូនីតា រៀបរាប់ពីជីវប្រវត្តិផ្ទាល់ខ្លួន ទាំងទឹកភ្នែក ធ្វើឲ្យអ្នកស្តាប់ស្ទើរតែស្រក់ទឹកភ្នែកតាម...(មានវីដេអូ)
ភ្នំពេញ៖ តារាសម្តែងកញ្ញា ឌី សូនីតា ជាតារាមួយដួងដែលមានទេពកោសល្យដ៏សម្បូរបែប ចេះទាំងនិពន្ធនិងបកស្រាយបទចម្រៀង ព្រមនឹងការសំដែង ទៀតផង។ កាលពីម្សិលមិញ កញ្ញា បានបើកកកាយពីជីវិតនៅក្នុងវិស័យសិល្បះ។ បើយោងតាមវីដេអូឡាយរៀបរាប់ពីប្រវត្តនេះបានឲ្យដឹងថា"ខ្ញុំតស៊ូតាំងពីនៅកុមារី ធ្លាប់ទាំងដេរក្រណាត់ ទៅធ្វើការនៅរោងចក្រជាមួយម្តាយ"។
អ្វីដែលកាន់តែក្តុកក្តួលនោះ គឺសូនីតា បានបង្ហាញថា "កញ្ញាតស៊ូតាំងពីនៅកុមារី ធ្លាប់ទាំងដេរក្រណាត់ ទៅធ្វើការនៅរោងចក្រជាមួយម្តាយ អ្វីដែលកម្សត់ឪពុករបស់ខ្លួនបានទទួលមរណភាព ទាំងម្តាយកំពុងពរពោះកូនក្នុងផ្ទៃបាន ៧ខែ ជាហេតុធ្វើឲ្យនាងតស៊ូ ទៅរៀនផង ធ្វើការរកលុយជាមួយនឹងម្តាយដើម្បីចិញ្ចឹមបងប្អូន លុះនៅពេលដែលមានអាយុត្រឹមតែ ១៤ឆ្នាំ ខ្ញុំក៏រកការងារធ្វើជាអ្នកចម្រៀង និងបានប្រាក់ខែដំបូងត្រឹមតែ ៦០ដុល្លារ"។ កញ្ញា បានបន្តទៀតថា "នៅពេលដែលខ្ញុំ និងម្តាយតស៊ូ បានការងារ និងរកលុយបានគួរសមគ្រាន់តែចិញ្ចឹមជីវិតនោះ ស្រាប់តែម្តាយរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ ស្វិតជើង ដើម្បីព្យាបាលជម្ងឺម្តាយខ្ញុំបានលក់ផ្ទះលក់ដី សឹងតែអស់ពីខ្លួន ខ្ញុំនៅតែបន្តជាអ្នកច្រៀងនៅតាម band ដើម្បីរកលុយចិញ្ចឹមម្តាយ និងប្អូន"។ ជាចុងក្រោយកញ្ញាក៏បន្តទាំងការរំលឹកគុណ ដល់លោក ឯក ស៊ីដេ និងអ្នកនាង សុគន្ធ នីសា កាលពីឆ្នាំ២០១០ លោក ឯក ស៊ីដេ បានជួយឲ្យខ្ញុំចេញទៅច្រៀងដល់ ប្រទេសអូស្ត្រាលី ដោយសារតែមានសមត្ថភាពច្រៀងពីរោះ និងច្រៀងបាន ៧ភាសា នៅពេលនោះហើយដែលជីវិតខ្ញុំបានល្អប្រសើរ ដោយសារតែចេញទៅច្រៀងនោះនាងអាចរកចំណូលបានមកវិញរហូតដល់ទៅ ១ម៉ឺន៥ពាន់ដុល្លារអូស្ត្រាលី។ មានវីដេអូ៖ ដោយ៖ និមល ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។