សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បញ្ជាក់ជាមួយរដ្ឋមន្រ្តីក្រសួងជំនាញ៣ ឲ្យបន្តតាមដានស្រាវជ្រាវពីមូលហេតុនៃការទឹកនៅខេត្តក្រចេះ
-

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៥ ឧសភា ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាមួយរដ្ឋមន្រ្តីក្រសួងជំនាញ៣ ដែលបានតាមដានស្រាវជ្រាវពីសារធាតុពុល ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដែលបណ្តាលឲ្យពលរដ្ឋចំនួន១៣នាក់ស្លាប់បាត់បង់ជីវិត និងជាង២០០នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ខាងក្រោមនេះ គឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទាំង៣ ដើម្បីជម្រាបជូនសាធារណៈជនជាតិ និងសារព័ត៌មានអោយបានដឹងអំពីមូលហេតុពិតប្រាកដ។ - ក្រសួងឧស្សាកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាលសូមជំរាបជូនដំណឹង ដល់សធារណៈជនអោយបានជ្រាបថាៈ ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសំលាប់ស្មៅ និងថ្នាំសំលាប់សត្វល្អិត។ - ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងដោយយថាហេតុ៕

ប្រភព៖​ Samdech Hun Sen, Cambodian Prime Minister