ក្រសួងចំនួន៣ ចេញសេចក្តីប្រកាសពត៌មានរួមគ្នា នូវមូលហេតុដែលបណ្តាលអោយពលរដ្ឋ១៣នាក់ស្លាប់ និងច្រើននាក់រងគ្រោះ
-

(ភ្នំពេញ ) ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល សូមជូនដំណឹងចំពោះ មូលហេតុដែលបណ្តាលអោយពលរដ្ឋ១៣នាក់ស្លាប់ និងច្រើននាក់រងគ្រោះ អោយបានជ្រាបថា៖ ការពុលនៅភូមិស្រែនន និង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ​ខេត្តក្រចេះ បណ្តាលមកពីផឹកស្រា ស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ធាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមីមានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសំលាប់សត្វល្អិត។ ក្រសួងឧហ្សាហកម្ម និង សិប្បកម្ម ក្រសួងរ៉ែ និង ថាមពល និង ក្រសួងសុខាភិបាលបន្តសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ ៕