តោះទៅមើលការថត Pre-Wedding ឈុតក្រោយឆាកបន្តិចមើល មានអ្វីអស្ចារ្យខ្លះ.... (មានវីដេអូ)
ការថតរូបមុនពេលការ ឬភាសាអង់គ្លេសគេហៅថា Pre-Wedding ពិតណាស់មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ តែងតែចង់បាននៅរូបភាព របស់ខ្លួនអោយស្អាតប្រៀបដូចទៅនិង ព្រះអង្គម្ចាស់មួយអង្គ ព្រះនាងដ៏ស្រស់ស្អាត ដែលធ្វើអោយមហាជនគ្រប់គ្នាមើលមកហើយច្រណែននិងអ្នកទាំងពីរ ។ រូបថតមួយសន្លឹកដ៏ស្រស់ស្អាត គឺត្រូវការបច្ចេកទេសថត ការរៀបប្លង់ថត ការរៀបចំសាច់រឿងបូកបញ្ចូលគ្នា ហើយទោះបីជាត្រូវប្រើប្រាស់បច្ចេកទេស ឬក្បាច់ស្រីយ៉ាងណាក៏ដោយ អោយតែលទ្ធផលចេញមកល្អ គឺជាងថតតែងប្រកាន់យកជានិច្ច មិនប្រកាន់ ឬសុញគំនិតនៅដដែលៗនោះឡើយ។
នេះជាសកម្មភាពក្រៅឆាកនៅការថតរូប Pre-Wedding របស់កូនក្រមុំកូនកំលោះមួយគូ ឈុតខ្លះមើលហើយហួសចិត្ត ផ្ទុះសំណើចតែម្តង ដោយមិននឹកស្មានថា គេថតចឹងសោះ។ ចង់ដឹងកាន់តែច្បាស់ថាបច្ចេកទេសក្នុងការថត និងសកម្មភាពពេលថតនោះវាល្អមើលយ៉ាងម៉េចនោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់ដើម្បីអាចទស្សនាវិដេអូពេញបាន ប៉ុន្តែកុំភ្លេចជួយ Share ម្នាក់មួយផងណា។ ប្រភពៈ Khai Vinh Bridal
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។