ពេលនេះបានស្គាល់អត្តសញ្ញាណជនដៃដល់ហើយ ដែលបានធ្វើសកម្មភាពចាប់និងវាយជនរងគ្រោះ ដោយមិនដឹងមូលហេតុអ្វី
ភ្នំពេញៈ មន្រ្តីប៉ូលិសជាជនដៃដល់ ធ្វើសកម្មភាពចាប់និងវាយជនរងគ្រោះ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ពេលនេះសាច់ញាតិយុវជនរងគ្រោះបានស្គាល់អត្តសញ្ញាណហើយ ជនដៃដល់រូបនោះ ត្រូវបានសាច់ញាតិយុវជនរងគ្រោះបញ្ជាក់អះអាងថា ឈ្មោះសុន ពិសាល មានឋានន្តរស័ក្កិព្រិន្ទបាល ពីមុនជាមន្រ្តីនគរបាលនៅការិយាល័យពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែនៅថ្ងៃកើតហេតុនោះ បានអះអាងប្រាប់គេឯងថាខ្លួនជាមន្រ្តីប៉ូលិសនៅក្រសួងមហាផ្ទៃ ។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។