រថយន្តដឹកស្រាបៀរ ម៉ាក អាន់ឆ័រ ជិត៣០០កេស បើកគេចពីរថយន្តដឹកគ្រឿងសំណង់ បួងទៅខាងឆ្វេងដៃ បុកសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ខណៈពេលរថយន្តដឹកស្រាបៀបាន....
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី ២៥ ឧសភា ២០១៨ ម៉ាក HYUNDAI ពណ៍ស ដឹកទំនិញ ពាក់ស្លាកលេខ 2AP-5963 វ៉ាក់អើនិងរងរថយន្តដឹកគ្រឿងសំណង់មួយគ្រឿង បួងចង្កូតមកឆ្វេងដៃ ទាំងប្រញាប់ ក៏ជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់ស្រាបៀរម៉ាក អាន់ឆ័រ ជិត៣០០កេស មកក្រៅ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់គ្រោះថ្នាក់នោះទេ ដែលហេតុការណ៍បានកើតឡើង លើកំណាត់ផ្លូវភ្នំពេញ ហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។