មុននេះបន្ដិចហ្វេសប៊ុករបស់អ្នកវិភាគសង្គមដ៏មានប្រជាប្រិយលោក វិល្លាម បានលើកឡើងថា៖ «រដ្ឋមន្ត្រី៥រូប ដែលល្បីនៅឆ្នាំ២០១៨នេះរហូតជាប់ចំណាត់ថ្នាក់ត្រូវពលរដ្ឋរិះគន់ទាមទាអោយចុះចេញពីតំណែង ? ១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូស័ក្តិ «ល្បីខ្លាំង» រឿងសាំងឡេីងថ្លៃ នឹងបែងចែកវណ្ណៈសាំង ២ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេងសាខុន «ល្បីខ្លាំង» រឿងចង់អោយយួនវិនិយោគគម្រោងធ្វេីកសិកម្ម ៣ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉មប៊ុនហេង «ល្បីមធ្យម» ល្បីរឿងបកស្រាយពីមូលហេតុពលរដ្ឋស្លាប់នៅក្រចេះ ៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនឹងសិប្បកម្ម ចមប្រសិទ្ធ «ល្បីមធ្យម» ល្បីរឿងបកស្រាយពីមូលហេតុពលរដ្ឋស្លាប់នៅក្រចេះ ៥ រដ្ឋមន្ត្រីក្រសួងរ៉ែនឹងថាមពល ស៊ុយ សែម «ល្បីមធ្យម» ល្បីរឿងបកស្រាយពីមូលហេតុពលរដ្ឋស្លាប់នៅក្រចេះ យោបល់ខ្ញុំ ៖ ពួកគាត់ចាស់ៗហេីយ អាយុក៏ច្រេីន លុយក៏សល់ច្រេីន ការងារគ្មានទំនួលខុសត្រូវ សុទ្ធតែសេរីនិយាយរកតែរួចខ្លួន យកល្អចុះពីតំណែងទៅ ទុកអោយក្មេងៗគេធ្វេីម្ដងទៅ» ៕