រថយន្ត បែនដឹកថ្ម ពណ៌ ស បុកជាមួយរថយន្តកាំមេរីស្វិតរងការខូចខាតយ៉ាងដំណំ តែមិនបង្ករគ្រោះថ្នាក់ជីវិតមនុស្ស
ស្រុកព្រៃនប់ៈ របាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ម៉ោង ១៩:៤០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៨-១៨៩ ភូមិទួលទទឹង១ ឃុំទួលទទឹង បង្កឡើងដោយរថយន្ត បែនដឹកថ្ម ពណ៌ ស ទិសដៅពីភ្នំពេញទៅព្រះសីហនុ (រថយន្តគេចបាត់) មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តកាំមេរីស្វិត (កែធ្វើតុតុ) ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយអ្នកបើករថយន្តកាំមេរីស្វិត ឈ្មោះ ប៉ែន សុជាតិ ភេទ ប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិទួលទទឹង២ ឃុំទួលទទឹង រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរប៉ះពាល់អាយុជីវិតទេ ៕ (សូមចូលរួមបង្កើនការប្រុងប្រយត្ន័ពេលបើកបរ) ។
ប្រភពៈ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។