ស្រុកព្រៃនប់ទៀតហើយមួយយប់នេះបីករណ៏តែម្ដង លុចសុីស៣០០ បើកបរដោយជនជាតិចិនម្នាក់ បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ បណ្ដាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ
ស្រុកព្រៃនប់ៈ សមត្ថកិច្ចប្រាប់ថា កាលពីម៉ោងជិត៧យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូ២១១/២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំងបង្កឡើងដោយរថយន្ត១គ្រឿងម៉ាក លុចសុីស៣០០ លេខ ភ្នំពេញ២AR ១៦៤០ ពណ៌ទឹកមាសទិសដៅចូលមកក្រុងព្រះសីហនុ បើកបរដោយឈ្មោះសុង ប៉ាវ ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្ដោះអាសន្នភូមិ/ឃុំរាម មកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកស្មាស់ពណ៌ខ្មៅ លេខព្រះសីហនុ១D ០១០៥ បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ចំនួន០៣នាក់:





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។