ទៅរកឯណាឆ្ងាយ!ឱសថជួយទប់ស្កាត់កុំឱ្យកើតជំងឺពុកឆ្អឹងនិងព្យាបាលបញ្ហា ៨ មុខផ្សេង
សណ្តែកកួរគឺជាប្រភេទបន្លែដែលប្រជាជនខ្មែរទទួលទានស្ទើររាល់ថ្ងៃ មានទាំងពិសាឆ្អិននិងពិសាឆៅជាដើម។ វាជាដំណឹងល្អ សណ្តែកកួរ ព្រោះវាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗដូចជា ដែក ផូស្វ័រ ម៉ង់កាណែត ម៉ាញ៉េស្យូម ហ្វូលេត វីតាមីនអា វីតាមីនបេ និងវីតាមីនសេ និងជាតិសរសៃហ្វាយបឺ ព្រមទាំងជាតិប្រូតេអ៊ីនផងដែរ។ សារធាតុចិញ្ចឹមទាំងអស់នេះក៏ជួយឱ្យលោកអ្នកមានអារម្មណ៍ឆ្អែតបានយូរផងដែរ ហើយអ្វីដែលសំខាន់គឺវាផ្តលអត្ថប្រយោជន៍ដល់សុខភាពច្រើនរាប់មិនអស់ ក្នុងនោះក៏មានការទប់ស្កាត់ជំងឺពុកឆ្អឹងផងដែរ។
– ទប់ស្កាត់ជំងឺពុកឆ្អឹង ជួយពង្រឹងសុខភាពធ្មេញ និងពង្រឹងសរសៃសក់។
– ជួយដឹកជញ្ជូនអុកស៊ីសែនចែកចាយទៅគ្រប់ផ្នែកនៃរាងកាយបានយ៉ាងល្អ ជាហេតុមិនធ្វើឱ្យរាងកាយឆាប់អស់កម្លាំងនោះឡើយ។
– ជួយពង្រឹងភាពស៊ាំ ដោយសារសម្បូរវីតាមីន C និងសារធាតុអង់ទីអុកស៊ីដង់។
– ជួយសម្អាតនិងរក្សាតម្រងនោម។
– ជួយប្រព័ន្ធរំលាយអាហារបំពេញមុខងារបានល្អ ដោយសារសម្បូរជាតិសរសៃហ្វាយបឺ។
– ជួយសម្រកទម្ងន់។
– គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកកើតជំងឺទឹកនោមផ្អែម។
– ជួយទប់ស្កាត់ភ្នែកកុំឱ្យកើតជំងឺមីញ៉ូប។
- ជួយឱ្យមុខរបួសឆាប់ជាសះស្បើយ៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។