ស៊ែរឲ្យអ្នកជម្ងឺដឹងផង...ត្រឡាច ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ ក្អក កើតពិស បញ្ចុះព្រូន
ណារ៉ា
-

#ត្រឡាច ពិតជាមានប្រយោជន៍ពិសេសយ៉ាងច្រើន! ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ ក្អក កើតពិស បញ្ចុះព្រូន មានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិ ជួយចែករំលែកបន្តផង! - អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH * ការព្យាបាល៖ - ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។ - សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។ - គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។ - ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។ - ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។ ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦ អត្ថប្រយោជន៍បន្ថែម៖ - ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់ - ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត - ជួយសំរាលអាការៈផ្តាសាយ ក្អក - ជួយសំរាលអាការៈអស់កំលាំង - ពង្រឹងប្រព័ន្ធការពាររាង្គកាយ។ ☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។