សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយ កម្មការនីមានផ្ទៃពោះ ក្នុងជំនួបសំណេះណាលនៅតំបន់រោងចក្រ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល
នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសណេះសំណាលជាមួយកម្មករ កម្មការនីចំនួន ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពីតំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃ ដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន៤៥២នាក់។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផងដែរ។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ ៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។